ក្រសួងអប់រំសាកល្បងបំប៉នការរៀនអាននិងសរសេរបន្ថែមដល់កុមារថ្នាក់ទីមួយ
ប្រសិនបើសិស្សថ្នាក់ទី១ ពុំអាចមានចំណេះដឹងមូលដ្ឋាន ផ្នែកអាន និងសរសេរល្អទេនោះ ការសិក្សារបស់ពួកគេនឹងចុះខ្សោយ និងមិនងាយយល់មេរៀននៅពេលពួកគេឡើងទៅថ្នាក់បន្ទាប់ឡើយ។ ក្នុងអង្គសិក្ខាសាលាបំប៉នលើកទី២ ស្តីពីការអនុវត្តសាកល្បង កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងរយៈពេល៣ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបណ្ដុះបណ្ដាលដល់ លោកគ្រូ អ្នកគ្រូ ថ្នាក់ទី១ មកពីស្រុកពួក ស្រុកស្រីស្នំ ក្រឡាញ់ និង ...