ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ
លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា៖ រដ្ឋបាលស្រុកក្រឡាញ់បានសាងសង់អគារការិយាល័យច្រកចេញចូលតែមួយ រួចរាល់ជាស្ថាពរហើយៗ នឹងគ្រោងបើកឲ្យដំណើរដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ នៅក្នុងដំណាច់ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ខណៈពេលនេះ យើងនៅមិនទាន់ទទួលបានសម្ភារៈគ្រប់គ្រាន់សម្រាប់ការិយាល័យ ហើយ មន្ត្រី បុគ្គលិកជួរមុខនិងជួរក្រោយកំពុងទទួលការបណ្តុះបណ្តាលនៅឡើយ។ លោកស្រី ម៉ននី រង្សី បន្តថា ...