អាជ្ញាធរខេត្តសៀមរាប ផ្អាកគម្រោងបុរីផ្ទះល្វែងមួយចំនួន មិនមានច្បាប់ត្រឹមត្រូវនៅស្រុកបន្ទាយស្រី
នៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩នេះ គម្រោងបុរី ផ្ទះល្វែងមួយចំនួននៅក្នុងស្រុកបន្ទាយស្រី ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត រួមនឹងក្រុមការងារចម្រុះ ចុះត្រួតពិនិត្យនៅតាមការដ្ឋានសាងសង់គម្រោងបុរីនានានៅក្នុងស្រុកបន្ទាយស្រី និងបញ្ជាឲ្យផ្អាកសកម្មភាពនានារបស់ពួកគេជាបណ្តោះអាសន្នសិន ចំពោះគម្រោងបុរីផ្ទះល្វែងដែលអត់ច្បាប់ ។ លោក សួស សុខចាន់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ...