Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មានប្រចាំ ខែមីនា ឆ្នាំ២០២០

ដោយ Pothe Thun
09/03/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មានប្រចាំ ខែមីនា ឆ្នាំ២០២០
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានដែលបាន ប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ ក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តោតជាសំខាន់លើកិច្ចការងារ ដែលក្រសួងព័ត៌មាន ត្រូវធ្វើគឺ ការងារពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ការចូលរួម ផ្សព្វផ្សាយ កម្មវិធីទិវាកិច្ចប្រជុំអាស៊ីអឺរ៉ុប និងដំណើរការរៀបចំចងក្រងសៀវភៅស្តីពីកម្ពុជា ដោយធ្វើយ៉ាងណាអោយបានហើយរួចរាល់នៅមុន ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីទុកចែកជូន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានមកចូលរួមកិច្ចប្រជុំ កំពូល អាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៏ ខែមីនា នេះដែរ ឯក ឧត្តម លោកជំទាវ ជាអគ្គ នាយកទាំង ៥ ចំណុះអោយ ក្រសួង ព័ត៌មាន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែល ទទួលបន្ទុកតាមផ្នែក និងជំនាញនីមួយៗ បានធ្វើរបាយការណ៏បូកសរុបរួមពីការងារសំខាន់ៗ ដែលសម្រេច អនុវត្តន៏ បានក្នុងរយះពេញ មួយសប្តាហ៏កន្លងមកនេះ និងលើកជា ផែនការសម្មភាព ទិសដៅ ការងារ ដែលបន្តបំពេញ នៅសប្តាហ៏បន្ទាប់ទៀត អោយបានកាន់ តែល្អបន្ថែមទៀត។

កិច្ចប្រជុំប្រចាំសប្តាហ៏នេះដែរ ក៏មានការលើកឡើងពីការ រួមគ្នាគ្រប់ផ្នែក គ្រប់ជំនាញ ក្នុងការបន្តប្រយុទ្ធប្រឆាំង និងព័ត៌មានក្លែងក្លាយកើតមានឡើងនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដែលនាំអោយមានការបំពុលដល់សង្គម ធ្វើអោយមានការយល់ច្រឡំ ពិសេសបញ្ហាជំងឺផ្លូវដង្ហើមកូរ៉ូណា កូវីត១៩ ដែលមានផេក និងអាខោនFacebookខ្លះ បានសរសេរ ផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើអោយការជ្រួលច្របល់នៅក្នុងសង្គម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទាក់ទងបញ្ហានេះ ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់គ្រប់ផ្នែកគ្រប់ជំនាញ ត្រូវពិនិត្យតាមដានអោយបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីមានវិធានការអនុវត្តន៏ តាមផ្លូវច្បាប់ ជាពិសេសការផ្សាយបំភ្លើស អំពីព័ត៌មានក្លែងក្លាយហើយ តាមរយះនេះ ស្ថាប័នផ្សព្វផ្សាយ របស់ជាតិត្រូវផ្សព្វផ្សាយអោយបាន ទូលំទូលាយ នូវរាល់ ព័ត៌មាន និងដំណឹងទាំងឡាយដែលទទួលបាន ពីក្រសួង សុខាភិបាល ព្រោះជាដំណឹងពិត ដែលមានការពិនិត្យតាមដាន វាយតំលៃ ត្រឹមត្រូវតាមលក្ខណះ បច្ចេកទេស វិជ្ជសាស្រ្ត ។

ជាមួយនេះ ឯក ឧត្តម រដ្ឋមន្រ្តី បានជម្រុញដល់មន្រ្តី ព័ត៌មាន នៅតាមបណ្ដាខេត្ត ក្រុង សរសេរ ផ្សព្វផ្សាយអោយបានច្រើន ពីការខិតខំប្រឹងប្រែងបំពេញការងារពិនិត្យតាមដាន និងព្យាបាល ជំងឺ កូវីត ១៩ ក៏ដូចជាវិធានការជាច្រើនរបស់ក្រសួង សុខាភិបាលបានដាក់ចេញ ដើម្បីបង្ការ និងការពារកុំអោយ មេរោគនេះរីករាយដាល បន្តទៅទៀត។ ដោយឡែក ឯក ឧត្តម រដ្ឋមន្រ្តី ក៏បាន ជម្រុញដល់ក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធទទួលព័ត៌មាន សហការ ជាមួយជាមួយក្រុមអ្នកច្បាប់ ក្រសួង យុត្តិធម៏ ក្នុងការ ពន្លឿន នៃការរៀបចំច្បាប់នេះ ក្នុង មាត្រា នៃទោសបញ្ញាត្តិ អោយបានរួចរាល់ឆាប់ៗ ដើម្បី បញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ប្រជុំ ពិនិត្យ សម្រេច។

នៅក្នុងឱកាសនោះ ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ ចំពោះលទ្ធផលការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែកគ្រប់ជំនាញទាំងអស់ នៃ ក្រសួង ព័ត៌មាន ដែលបានប្រឹងប្រែងរួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ។ ដូច្នេះអ្វីដែលសំខាន់បន្តទៅមុខទៀត គឺការរួមសហការសាមគ្គីគ្នា ក្នុងការបំពេញបេសកកម្ម ការងារចំពោះមុខជាច្រើនទៀត ដែលក្រសួង ព័ត៌មាន ត្រូវបំពេញអោយបានល្អ ដើម្បីបំរើដល់ ផលប្រយោជន៏ របស់ប្រជាពលរដ្ឋ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯក ឧត្តម រដ្ឋមន្រ្តី បានអោយថ្នាក់ដឹកនាំទស្សនាវដ្តីកម្ពុជា ត្រូវកែលំអរគុណភាពផ្សាយ ក្រៅតែពីការផ្សាយពីបញ្ហានយោបាយ និងដំណឹងផ្សេងៗ គឺត្រូវបង្កើតជាថ្មីចំនួន សម្រាប់ ចុះផ្សាយតែស្ថានភាព មន្រ្តីរាជការ នៅក្នុង ក្រសួង ព័ត៌មាន ដូចជាទំព័រ សម្រាប់ចុះផ្សាយ ពីស្នាដៃ នានារបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការសម្រេច និងទទួលបាន។ ទំព័រទស្សនាវដ្តី ចុះផ្សាយអំពីការរៀបការ របស់ មន្រ្តី រាជការ និងទំព័រ បុណ្យសព របស់មន្ត្រីថ្នាក់ដឹកនាំ ដែលបានទទួលមរណះភាព។ ការដែល ធ្វើរបៀប នេះ គឺដើម្បីអោយ ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ចាត់ទុកទស្សនាវដ្តីកម្ពុជា ជារបស់យើងទាំងអស់គ្នា និងក្លាយទៅជាទស្សនាវដ្តី គ្រួសារ ក្រសួងព័ត៌មាន ៕

Tags: ក្រសួងព័ត៌មានប្រជុំប្រចាំសប្តាហ៏
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

អភិបាលខេត្តសៀមរាបបង្ហាញថា ផ្លូវ១០១ខ្សែក្នុងក្រុងសៀមរាប កំពុងស្ថាបនា និងជួសជុល នឹងរួចរាល់នៅក្នុងអំឡុង៣ខែទៀត

អភិបាលខេត្តសៀមរាបបង្ហាញថា ផ្លូវ១០១ខ្សែក្នុងក្រុងសៀមរាប កំពុងស្ថាបនា និងជួសជុល នឹងរួចរាល់នៅក្នុងអំឡុង៣ខែទៀត

បើកម៉ូតូលឿនហើយមិនប្រយ័ត្នក៏ប៉ះជាមួយរថយន្តបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់

បើកម៉ូតូលឿនហើយមិនប្រយ័ត្នក៏ប៉ះជាមួយរថយន្តបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.