លោក ហ៊ុយ ភៀវ បន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យអាណត្តិទី២លើកទី២
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយសាលាខេត្តសៀមរាប បានរៀបចំការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសមាជិក និងប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ សម្រាប់អណត្តិទី២ លើកទី២។ ការបោះឆ្នោះនេះ បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ និងចែកជាពីដំណាក់កាល ដោយដំណាក់ទី១ គឺជាការបោះឆ្នោតជ្រើសរើស ដោយអាជីវករដែលមានវត្តមាននៅទីនោះចំនួន ១៧៣នាក់ នៃចំនួនអាជីវករសរុប ចំនួន ២៩៩នាក់ ...