ទិវាវប្បធម៌ជាតិលើកទី២១និងពិធីបើកមហោស្រពសិល្បៈជាតិ ល្ខោនស្រមោលស្បែកធំ លើកទី២
មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការបំផុសស្មារតីអ្នកបន្តវេន ពិសេសយុវជន ឲ្យយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ ដ៏សម្បូរបែបរបស់ដូនតា ដែលបានបន្សល់ទុកមក ជាមួយនឹងបញ្ហាប្រឈមក្នុងយុគសម័យសាកលភាវូបនីយកម្ម កំពុងកើតមានក្នុងវិស័យវប្បធម៌ជាតិ! បច្ចុប្បន្ននេះ វប្បធម៌ ប្រពៃណីខ្មែរ កំពុងជួបបញ្ហាប្រឈមចំពោះមុខ ហើយក៏កំពុងទទួលការរងគ្រោះជាងមុនផងដែរ អាស្រ័យដោយមានកង្វះខាតការចូលរួមថែរក្សា និង ទប់ស្កាត់នូវឥទ្ធិពលអាក្រក់នៃវប្បធម៌បរទេស ដែលកំពុងទាក់ទាញតាមរយៈសម្ភារៈទំនើបនិយម បានជ្រាបចូលយ៉ាងខ្លាំងក្នុងយុគសម័យសាកលភាវូបនីយកម្ម ដែលបង្កើតជាផលអវិជ្ជមាន និង ...