Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១និងពិធី​បើក​មហោស្រព​សិល្បៈជាតិ ល្ខោន​ស្រមោល​ស្បែក​ធំ លើក​ទី​២

ដោយ Pothe Thun
28/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ការ​បំផុសស្មារតី​អ្នក​បន្តវេន ពិសេស​យុវជន ឲ្យ​យល់ដឹង​អំពី​តម្លៃ​ពិត​នៃ​វប្បធម៌ ដ៏​សម្បូរ​បែប​របស់​ដូនតា ដែល​បាន​បន្សល់​ទុក​មក ជាមួយនឹង​បញ្ហា​ប្រឈម​ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម កំពុង​កើតមាន​ក្នុង​វិស័យ​វប្បធម៌​ជាតិ​!

​បច្ចុប្បន្ននេះ វប្បធម៌ ប្រពៃណី​ខ្មែរ កំពុង​ជួប​បញ្ហា​ប្រឈម​ចំពោះ​មុខ ហើយ​ក៏​កំពុង​ទទួល​ការ​រងគ្រោះ​ជាង​មុន​ផងដែរ អាស្រ័យ​ដោយ​មាន​កង្វះខាត​ការចូលរួម​ថែរក្សា និង ទប់ស្កាត់​នូវ​ឥទ្ធិពល​អាក្រក់​នៃ​វប្បធម៌​បរទេស ដែល​កំពុង​ទាក់ទាញ​តាមរយៈ​សម្ភារៈ​ទំនើបនិយម បាន​ជ្រាបចូល​យ៉ាងខ្លាំង​ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម ដែល​បង្កើត​ជា​ផល​អវិជ្ជមាន និង វិជ្ជមាន​ផង ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ ។​

​លោកជំទាវ ម៉ិញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍​យ៉ាង​ដូច្នេះ​នា​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ​សៀមរាប ក្នុង​ពិធី​អបអរសាទរ ( ទិវា​វប្បធម៌​ជាតិ ៣​មីនា ) លើក​ទី​២១ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ យុវជន​ដើម្បី​វប្បធម៌​ជាតិ និង​បើក​មហោស្រព​សិល្បៈជាតិ ល្ខោន​ស្រមោល​ស្បែក​ធំ លើក​ទី​២ ឆ្នាំ​២០១៩ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​លើ​វិបត្តិ​នៃ​ការព្រួយបារម្ភ ដូចដែល​មាន​បញ្ហា​ប្រឈម​ខាងលើ ជា​រៀងរាល់ឆ្នាំ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតែ​បាន​ប្រមូល​នូវ​គ្រប់​មធ្យោបាយ ផ្តួចផ្តើម​គំនិត បំផុស​ចលនា​សិល្បៈ​ទូទាំង​ប្រទេស រួម​ទាំង​សិល្បៈ​មហាជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​រួមគ្នា​ស្វែងរក​គន្លឺះ​និង​ចាត់វិធានការ ជួយ​ទ្រទ្រង់​និង​សង្គ្រោះ​នូវ​រាល់​ទម្រង់​បេតិកភណ្ឌ​អរូបី​យ​ទាំងឡាយ ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់ ឲ្យ​ស្ថិតក្នុង​ស្ថានភាព​រស់​រវើក តាមរយៈ​នៃ​ការរៀបចំ​បើក​មហោស្រព ដើម្បី​បង្ហាញ​នូវ​តម្លៃ​បេតិកភណ្ឌ​កេ​ដំណែល​ដូនតា និង អប់រំ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ក្នុង​ស្រទាប់​មហាជន ជាពិសេស គឺ យុវជន ដើម្បី​រួមគ្នា​គាំទ្រ ថែរក្សា​ការពារ នូវ​ទម្រង់​បេតិកភណ្ឌ​សិល្បៈ​អ​រូបិយ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​តទៅ ។​

​លោកជំទាវ គូសបញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១​ឆ្នាំនេះ ក្រោម​ប្រធានបទ យុវជន​ដើម្បី​វប្បធម៌​ជាតិ និង បើក​មហោស្រព​សិស្បៈ ល្ខោន​ស្រមោល​ស្បែក​ធំ លើក​ទី​២ ឆ្នាំ​២០១៩ គឺ​ផ្តោត​ជា​សំខាន់​ទៅលើ ការបន្ត​លើកកម្ពស់​ស្មារតី​ប្រជាជន មហាជន ជាពិសេស​គឺ​យុវជន ដែលជា​អ្នក​បន្តវេន ឲ្យ​កាន់តែ​មាន​ការយល់ដឹង អំពី​តម្លៃ​ពិត​នៃ​វប្បធម៌​ជាតិ​ដ៏​សម្បូ​រណ៍​បែប ដែល​ជា​មរតក​ដូនតា​បាន​បន្សល់​ទុក​ឲ្យ ។​

​ល្ខោន​ស្រមោល​ស្បែក​ធំ​នៅ​ប្រទេស​កម្ពុជា ជា​ប្រភេទ​សិល្ប​សក្ការៈ ព្រោះ​ល្ខោន​ស្រមោល​ស្បែក​ធំ សម្តែង​តែ​រឿង​រាមកេរ្ត៍​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ទេវ​កថា​បង្ហាញ​អំពី​មហិទ្ធរឹទ្ធិ​ព្រះរាម​អវតានៃ​ព្រះ​នរាយណ៍ ជា​សិល្បៈ​បូរាណ​ខ្មែរ​មានកំណើត​តាំង​ពី​សតវត្សរ៍​ទី​៦​មក​ម្លេះ និង​ជា​ទម្រង់​សិល្បៈ​មាន​សុក្រឹតភាព បាន​ចាក់​ឬ​ស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ ។ ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវ​អង្គការ​យូណេស្កូ ប្រកាស​ទទួលស្គាល់​ជា​ស្នាដៃ​ឯក នៃ មរតក​វប្បធម៌​អ​រូបិយ​របស់​ពិភពលោក នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆកា ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ៕

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឹម​ឡេង​

Tags: ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈខេត្តសៀមរាបទិវា​វប្បធម៌​ជាតិ​លើក​ទី​២១ល្ខោន​ស្រមោល​ស្បែក​ធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ​

ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ​

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចចុះសួរសុខទុក្ខ​ពលទាហាន នាយទាហាន នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ខេត្ត​ស្ទឹងត្រែង

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចចុះសួរសុខទុក្ខ​ពលទាហាន នាយទាហាន នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ខេត្ត​ស្ទឹងត្រែង

មន្ទីរ​ពត៌មាន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែមីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

មន្ទីរ​ពត៌មាន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែមីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.