Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ​

ដោយ Pothe Thun
28/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 នៅ​សាលាខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង និង​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាល​ក្រុង​ស្រុក និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។

​សូមបញ្ជាក់​ថា លោក សុខ ភក្តី ពី​អនុប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ ផ្លាស់​មក​កាន់​តំណែង​ជា​ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ ដោយឡែក ស៊ាន ដា​រ៉ា អតីត​ប្រធាន​រតនាគារ​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ​វិញ ជំនួស​លោក កែ ប៊ុន​ឡេង ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​។

​លោក ស៊ាន ដា​រ៉ា បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​ស្តីពី សកម្មភាព​ការងារ​របស់​រតនាគា​រ​ខេត្ត​ត្បូងឃ្មុំ រយៈពេល​ប្រមាណ​៥​ឆ្នាំកន្លងមក ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក សុខ ភក្តី ទើប​ឡើង​កាន់តំណែង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន អនុវត្ត​ឱ្យបាន​ជា​ដាច់ខាត តាម​បាវចនា​២ និង​អភិក្រម​៥​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គោរព​ប្រតិបត្តិ​ឲ្យបាន​នូវ​អភិក្រម​បួនប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចូលរួម​សហការ​ឲ្យបាន​ល្អ​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​។

​ជាមួយគ្នា​នោះ ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​ស្នើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រតនាគារ​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ ត្រូវ​គោរព​ក្រមសីលធម៌ ក៏ដូចជា​ការចូលរួម​សហការ​ឲ្យបាន​ល្អ​សាម​គ្គី​ភាព​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឲ្យបាន​ល្អ ជាពិសេស អនុវត្ត​ឱ្យបាន​យ៉ាង​ទៀងទាត់ នូវ​ការបើក​ផ្តល់​ប្រាក់​បៀវត្ស​នៅ​សប្តាហ៍​ទី​២ និង​សប្តាហ៍​ទី​៤ ជូន​ដល់​មន្ត្រី​ទាំងអស់​នៅ​តាម​បណ្តា​មន្ទីរ​-​អង្គភាព ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ត្បូងឃ្មុំ ស្រុក ក្រុង ឃុំ សង្កាត់ ព្រមទាំង​សហការ​ក្នុង​ការអនុវត្ត​កម្មវិធី​ចំណូល​-​ចំណាយ ថវិកា​រដ្ឋ​ឱ្យ​បាន​ល្អប្រសើរ ក្នុងតួនាទី​ជា​គណនេយ្យករ​មុខការ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ន៏ ខេត្ត​ត្បូងឃ្មុំ ឱ្យមាន​ការរីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀត​។

​ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើង​ថា ការផ្លាស់ប្តូរ គឺជា​ភារកិច្ច​ចាំបាច់ និង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​ស្របតា​ម​គោលនយោបាយ​ជាតិ​។ ជាមួយគ្នា​នោះ អ្នក​ចាស់​ផ្លាស់​ទៅ​ដោយ​ភាព​រីករាយ ដោយឡែក អ្នក​ដែល​មក​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ការងារ​ឲ្យបាន​ល្អ​ប្រសើរ មាន​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ។

​នា​ឱកាស​នោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បាន​ផ្តាំផ្ញើរ​ដល់​លោក សុខ ភក្តី ទើប​ឡើង​កាន់តំណែង​ថ្មី ត្រូវ​បំពេញ​ភារកិច្ចរ​បស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ការងារ​ឲ្យបាន​តាម​ការណែនាំ និង​អនុវត្ត​តាម អភិក្រម​៤​ប្រកា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អោយបាន​ខ្ជាប់ខ្ជួន​នោះ​គឺ ១, អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជា​ជី​រ​: ក្រម​សី​លធ​ម៍ , អនុវត្ត​ការងារ​ជា​ក្រុម​, អនុវត្ត​ការងារ​ដោយ​ប្រកាន់ខ្ជាប់​ស្មារតី​បុរេ​សកម្ម និង​មិន​ត្រូវ​មើលរំលង​កំហុស​ខ្លួនឯង​នោះ​ឡើយ​៕

​អត្ថបទ និង​រូបភាព​៖ មន្ទីរ​ព័ត៌មាន​ត្បូងឃ្មុំ​

Tags: ​ខេត្ត​ត្បូងឃ្មុំប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ​ពិធី​ប្រកាស​ចូល​កាន់តំណែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចចុះសួរសុខទុក្ខ​ពលទាហាន នាយទាហាន នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ខេត្ត​ស្ទឹងត្រែង

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចចុះសួរសុខទុក្ខ​ពលទាហាន នាយទាហាន នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ខេត្ត​ស្ទឹងត្រែង

មន្ទីរ​ពត៌មាន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែមីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

មន្ទីរ​ពត៌មាន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែមីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា ចុះ​សិក្សា​ស្វែងយល់ ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​

គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា ចុះ​សិក្សា​ស្វែងយល់ ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.