Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចចុះសួរសុខទុក្ខ​ពលទាហាន នាយទាហាន នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ខេត្ត​ស្ទឹងត្រែង

ដោយ Pothe Thun
28/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​លោកជំទាវ បាន​អញ្ចើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពល​ទា​ហា នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង​។​

​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល ឯកឧត្តម វង សូ​ត រដ្ឋ​មន្ត្រី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា ឆ្លើយតប​ទៅ​និង អនុសាសន៍​ដ៏​ថ្លៃថ្លា ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន ធ្វើយ៉ាងណា បង្កើន​ភាព​ភាព​ស្និត​ស្នាល កក់ក្តៅ​ជា នាយក​ទាហាន ពលទាហាន ដែល​កំពុង​បម្រើការ​ឈរជើង​ទៅតាម ភូមិភាគ និង​កំពុង​ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន ពិសេស​នោះ​ក្នុង​ឪ​កាស​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ខិត​ជិត​មក​ដល់​ខាង​មុខ​។​

​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី សង្គមកិច្ច យុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា កងយោធពល​ខេមរៈភូមិន្ទ ក៏ដូចជា​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​ជា​កម្លាំង​ស្នូល ក្នុង​ការការពារ​សន្តិ​សុខ​សណ្តាប់ និង​សុ​វត្តិភាព​ប្រទេសជាតិ ព្រមទាំង​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ការការពារ​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​បន្តថា​ការអភិវឌ្ឍន៍​រីកចំរើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ពិតជា​មិន​អាច​ផ្តាច់​បាន​ពី​កងទ័ព្ទ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រោះ កងកម្លាំងប្រដាប់អាវុធ​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការកសាង​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់ ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតៈយុទ្ធជន​និង​យុវនីតិសម្បទា​បាន​ក្រើន​រំលឹក​ដល់​កងទ័ព្ទ​ទាំងអស់​ត្រូវ​ក្តាប់​ឲ្យ​ជាប់​នូវ​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ក្នុង​រយះពេល​កន្លងមក​នេះ សម្តេច​បាន​ចូលរួម​អបអរសាទរ​ខួប​ទី​២០​នៃ​ការ​បង្កើកង​ទ័ពជើងគោក ក្នុងនោះ​សម្តេច​បាន​ផ្តល់​អនុសាសន៍​១០​ចំនុច ជាពិសេស ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​យើង​រក្សា​បាន​នូវ​សុខសន្តិភាព សណ្តា​ប់ ធ្នាប់​សាធារណៈ​ជូន​ជាតិ​មាតុភូមិ ព្រមទាំង​ត្រូវ​ការពារ​ឲ្យបាន​គត់មត់ និង​ផ្តល់​នូវ​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​របស់​ប្រជាជន​យើង នោះ​ទើប​ហៅ​ថា​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងអស់​របស់​ប្រទេសជាតិ ។​

​ឆ្លៀត​ក្នុង​ឪ​កាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ បាន​ឧបត្ថម្ភ​ដល់​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១​មានដូចជា​៖
១.​ស្រា​បៀរ ២០០​កេស សម្រាប់​ពិធី​បាយ​សាមគ្គី​
២.​ទឹកក្រូច ២០០​កេស​
៣. មី ១០០​កេស​
៤. ត្រីខ ១០​កេស និង​ឧបត្ថម្ភ​ដល់​នាយទាហាន ពលទាហាន​១១៤៥​នាក់ ក្នុង​មួយ​នាក់ៗ ទទួលបាន​ថវិកា ៥០.០០០​រៀល និង​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​លាន​រៀល សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍ​សំណង់​អគារ​ក្នុង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១​ផងដែរ​៕

​អត្ថបទ និង​រូបភាព​៖ មន្ទីរ​ព័ត៌មាន​ស្ទឹងត្រែង​

Tags: ខេត្តស្ទឹងត្រែង​​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែងពិធី​សំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពល​ទា​ហា នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែងរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​ពត៌មាន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែមីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

មន្ទីរ​ពត៌មាន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែមីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា ចុះ​សិក្សា​ស្វែងយល់ ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​

គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា ចុះ​សិក្សា​ស្វែងយល់ ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​បង្ហាញថា​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ទស្សនីយភាព​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយ​

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​បង្ហាញថា​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ទស្សនីយភាព​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.