Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​បង្ហាញថា​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ទស្សនីយភាព​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយ​

ដោយ Pothe Thun
29/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
1.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តសៀមរាប បានឱ្យដឹង ថា ឆ្នាំ​នេះ​កម្ពុជា​មិន​បាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទេ ប៉ុន្តែ​សម្រាប់​ខេត្តសៀមរាប គឺ​មាន​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដែល​ធ្វើ​នៅ​តំបន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​នៅ​សួនច្បា​មុខ​ព្រះរាជដំណាក់ ដោយ​មាន​កម្មវិធី​កំសាន្ត ល្បែង​ប្រជាប្រិយ និង​ការបង្ហាញ​វប្បធម៌​ដ៍ស​សម្បូ​បែប​ខ្មែរ ដែល​ធ្វើ​អ្នក​ដែល​បាន​ចូលរួម នៅក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ​មាន​ភាពសប្បាយ​រីករាយ ជាពិសេស​អ្នកទេសចរ​បរទេស​បាន​ឈ្វេងយល់​ពី​វប្បធម៌ ប្រពៃណី​ទំនៀម​ទំ​ម្លាប់ និង​ពិធីបុណ្យ​ជាតិ​របស់​ខ្មែរ​ផង​ដែរ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា បើទោះបី​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ មាន​ការរៀបចំ​តូច​ជាង​អង្គរ​សង្ក្រាន្ត​ក៍​ពិតមែន ប៉ុន្តែ​នៅក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ​បាន​ប្រមូល​យក​កម្មវិធី​សំខាន់ៗ ដែល​មាន​នៅក្នុង​អង្គរ​សង្ក្រាន្ត​មក​ដាក់​ចូល​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ឯកឧត្តម​បាន​បញ្ជាក់ទៀតថា កម្មវិធី​សំខាន់ៗ​ដែល​គ្រោង​រៀបចំ​នៅ​ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ មានដូចជា ភូមិ​អាហារ​នៃ​ក្តីស្រលាញ់ ដែល​បាន​នាំយក​អាហារ និង​បង្អែម​ប្រចាំ​នៅ​តំបន់​សៀមរាប​ជាច្រើន​ប្រភេទ​មក​បង្ហាញ និង​ឱ្យ​អ្នកចូលរួម​បាន​ស្គាល់ និង​ភ្លក់​រស់ជាតិ នៃ​អាហារ​ខ្មែរ​របស់​យើង​។ មាន​កម្មវិធី ភូមិ​ខ្ញុំ តោះតោះ​លេងទឹក មាន​ដាក់តាំង​បង្ហាញ​ជ្រូក​យក្ស ការតាំង​បង្ហាញ​នូវ​ការ​ត្បាញ​ក្រ​ម៉ា និង​ផលិតផល​ស្នាដៃ​ស្ត្រី​ខ្មែរ ដែល​កើត​ចេញ​កម្លាំង​ប្រាជ្ញា​របស់​បងប្អូន​ស្ត្រី​ខ្មែរ និង​មាន​កម្មវិធី​សប្បាយ​ជាច្រើន​ទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្ដម ប្រាក់ សោភ័ណ បាន​បន្តថា គិត​ត្រឹម​ថ្ងៃទី​២៨​ខែ​មីនា​នេះ ការសាងសង់​សំណង​នានា​នៃ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ ដំណើរការ​បាន​ប្រមាណ​ជា​៥០​ទៅ​៦០​ភាគរយ​ហើយ​។​ហើយ​ក្រុម​ការងារ​សាងសង់​ក៏​កំពុងតែ​ប្រញាប់ប្រញាល់​ក្នុងកា​រ​ពន្លឿន​ការងារ​នេះ​ឱ្យ​បាន​លឿន​ទាន់ពេលវេលា​ផងដែរ​។​

​ឯកឧត្តម​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​បរទេស មក​ចូលរួម​កំសាន្ត សប្បាយ​នៅក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ​ឱ្យបាន​ច្រើន ជា​ពិសេស​ត្រូវ​ចូលរួម​ថែរក្ស​បរិស្ថាន និង​គោរព​ច្បាប់​ចរាចរណ៍​នៅពេល​ធ្វើដំណើរ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា ៕

​អត្ថបទ និង​រូបភាព​៖ លោក ឃុត សៅ​

Tags: ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាបព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្តឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃបង្ហាញថា​ឆ្នាំ​២០១៨ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវបាន​ថយចុះ

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃបង្ហាញថា​ឆ្នាំ​២០១៨ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវបាន​ថយចុះ

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.