Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា ចុះ​សិក្សា​ស្វែងយល់ ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
29/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ទីរ អាជ្ញាធរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប ដើម្បី​ស្វែងយល់​អំពី​ការអនុវត្ត​សិទ្ធមនុស្ស ការដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ សិទ្ធ​ទទួល​បាន​ការ​ជុំនំ​ជុំ​រះក្តី​ដោយ​យុត្តិធម៌ និង​បញ្ហា​អ្នក​ជាប់​ឃុំ​លើស​នីតិវិធី ស្ថានភាព​នៃ​ការអនុវត្ត​ក្រម​ទាំង​៤ បញ្ហា​ប្រឈម និង​ការលំបាក ព្រមទាំង​សំណូមពរ​នានា​របស់​អាជ្ញាធរខេត្ត និង អង្គភាព​ចំណុះ​ខេត្ត ដែល​ជួបប្រទះ​ក្នុង​ការអនុវត្ត​ការងារ​កន្លងមក ។​

​មានប្រសាសន៍​ក្នុង​កិច្ច​សំណេះសំណាល​នោះ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ធ្វើ​សេចក្តីរាយការណ៍​ថា ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច​របស់​ខេត្ត នា​ឆ្នាំ​២០១៨ ព្រមទាំង​កិច្ចអភិវឌ្ឍន៍​របស់​ខេត្ត បាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​កសិកម្ម និង ទេសចរណ៍ ក្នុង​នោះ​ខេត្ត​សៀមរាប ជា​តំបន់​ប្រមូលផ្តុំ ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍ មកពី​គ្រប់​មជ្ឈដ្ឋាន​នានា​នៅលើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត រួម​នឹង​សមទ្ធិ​ផល​ដែល​ខេត្ត​សម្រេច​បាន​កន្លងមក និង បញ្ហា​ប្រឈម​មួយចំនួន ដែល​ខេត្ត​បាន​ជួបប្រទះ និង​កំពុង​បន្ត​ធ្វើ​ការដោះស្រាយ ។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម យ៉ង់ សែម ប្រធាន​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ដំណើរ​ចុះ​មក​បំពេញបេសកកម្ម​នៅ​ខេត្ត​សៀមរាប​នាពេល​នេះ គណៈប្រតិភូ​បាន​ចុះ​ជួប​ធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន ក្រុមប្រឹក្សា​សង្កាត់​ទាំង ១២ របស់​ក្រុង​សៀមរាប ដោយ​ពួកគាត់​បាន​លើក​នូវ​សំណូមពរ​មួយចំនួន ដោយ​ផ្តោត សំខាន់ ទៅលើ​ការរស់នៅ និង ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ទាំង​ការផ្តល់​នូវ​បណ្ណ​កម្មសិទ្ធិ​សម្គាល់​អចលនទ្រព្យ​មាន​ការយឺតយ៉ាវ , បញ្ហា​គ្រឿង ញៀន ,​បញ្ហា​សំណង់​អាណាធិបតេយ្យ​នៅលើ​ដី​ចំណី​ផ្លូវ និង ផ្លូវ​សាធារណៈ ព្រមទាំង​សំណូមពរ​មួយចំនួនទៀត ដែល​ក្រុម​ប្រតិភូ​ទទួល បាន​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នាពេល​នេះ​។ ក្នុងនោះ​ឯកឧត្តម​ក៏​បាន​លើក​ផងដែរ អំពី​ការអនុវត្ត​ច្បាប់ និង ការដោះស្រាយ​រាល់​បញ្ហា​វិវាទ​របស់​ប្រជាពលរដ្ឋ ។

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ជាមួយគ្នា​នោះ អាជ្ញាធរ​ក្រុង អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ការបកស្រាយ​ថា ជា​ការពិត ការអនុវត្ត​ច្បាប់ ក្នុង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើឲ្យប៉ះពាល់​ដល់​ផ្លូវ​ចិត្ត និង ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ និង ប្រកប​របរ​ចិញ្ចឹមជីវិត​នៅក្នុង​តំបន់​នោះ ដូចជា ការ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​លំនៅដ្ឋាន​ថ្មី គឺ​មាន​សិទ្ធ​ត្រឹម​ធ្វើការ​ជួសជុល​លំនៅដ្ឋាន និង ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន ការអនុវត្ត​ច្បាប់​នេះ ដោយសារ​នេះ​គឺជា​តំបន់​បុរាណ​ដ្ឋា​ន អ្នកជំនាញ​អាច​នឹង​បាត់បង់​នូវ​សំណៅ​សំខាន់​ផ្សេងៗ នៅពេល​ប្រជាពលរដ្ឋ ជីក​កាប់​គាស់​ដី​ក្នុង​បរិវេណ​លំនៅដ្ឋាន​របស់​ពួកគាត់ មួយវិញទៀត​វា​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន ក្នុង​តំបន់​ប្រាសាទ​នានា​ផងដែរ​។ មួយវិញទៀត ការអនុវត្ត​ច្បាប់​នេះ ក៏​មាន​នៅ​តំបន់​មួយចំនួន​ក្រៅពី​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ ដូចជា តំបន់​ដែល​អាច​ដែល​មាន​ទីទួល​បុរាណ​ដ្ឋា​ន និង បឹង​បុរាណ ។​ល​។ ដោយឡែក រាល់​ការ​ផ្តល់​នៅ​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​អចលនទ្រព្យ នៅ​មាន​ការយឺតយ៉ាវ ដោយសារ​ការ​បំពេញបែបបទ​លិខិតស្នាម​មិន​ត្រឹមត្រូវ និង ប៉ះពាល់ តំបន់​ទី​ទួល​បុរាណ​ដ្ឋា​ន និង ដី​ស្ថិតនៅ​ក្នុង​ចំណាត់ការ​របស់​តុលាការ ព្រមទាំង​បញ្ហា​ទំនាស់ និង មិន​ទទួលស្គាល់​ការកំណត់​ដី​ផ្លូវ​ជា​ដើម ។ ក្នុងនោះ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ដី​គម្រោង​ផ្លូវ នៅពេល​អាជ្ញាធរ​ចុះ​ធ្វើ​ការរុះរើ បាន​ធ្វើ​ការទាមទារ​នូវ​សំណង នៃ​ផល​ប៉ះពាល់​ទៀតផង ។

​ក្នុងនោះដែរ​ឯកឧត្តម ទៀ សីហា ក៏​បាន​គូសបញ្ជាក់ថា រាល់​បញ្ហា​ដែល​មាន​កើត​នៅក្នុង​ខេត្តសៀមរាប អាជ្ញាធរខេត្ត​បានធ្វើការ ដោះស្រាយ​ជា​បន្តបន្ទាប់ ហើយ​មួយចំនួន​បាន​កំពុង​បន្ត​ធ្វើ​ការដោះស្រាយ ទាំង​ក្នុង​ប្រព័ន្ធតុលាការ និង ក្រៅ​ប្រព័ន្ធ​តុលាការ ។​

​ឯកឧត្តម​ក៏​បាន​បន្តទៀតថា ចំពោះ​បញ្ហា​គ្រឿងញៀន នា​ពេល​កន្លងមក​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការទប់ស្កាត់ និង​បានធ្វើការ​ការបង្ក្រាប​ជា​បន្តបន្ទាប់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ដល់ ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍ ។

​ចំពោះ​បញ្ហា​អាជ្ញាធរ​ជាតិ​អប្សរា មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សាងសង់​លំនៅដ្ឋាន នៅក្នុង តំបន់​រមណីយដ្ឋាន​ប្រាសាទ​អង្គរ​នោះ ដោយសារ​ប្រាសាទ​អង្គរ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជា​សម្បត្តិ​វប្បធម៌​របស់​មនុស្សជាតិ​លើ​ពិភពលោក ដូច្នេះ​អាជ្ញាធរ​ត្រូវ​គោរព​តាម​គោលការណ៍​ដែល​បានកំណត់​ក្នុង​ខ្លឹមសារ​នៃ​ការចុះបញ្ជី​នេះ មួយវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា ប្រាសាទអង្គរវត្ត ជា​មេមាន់​ពង​មាស ព្រមទាំង​ធ្វើការ​អភិរក្ស និង អភិវឌ្ឍន៍ ទៅជា​តំបន់​ទេសចរណ៍ មាស​បៃតង​ទៀតផង ។

​រីឯ​ការអនុវត្ត​ច្បាប់​នៅតាម​ពន្ធនាគារ​វិញ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ពន្ធនាគារ​ខេត្តសៀមរាប អ្នកទោស ៧០​ភាគរយ គឺជា​ពិរុទ្ធជន​ករណី​គ្រឿងញៀន ដែល​មាន​ចំនួន​លើសលប់​គួ​ឲ្យមាន​ការព្រួយបារម្មណ៍ ។​
​បន្ទាប់ពី​ជួប​សំណេះសំណាល​ពិភាក្សា​ប្រកបដោយ កិច្ចសហការ​ខ្ពស់​នាពេលនោះ ឯកឧត្តម យ៉ង់ សែម ក៏​បាន​ធ្វើការ​ថ្លែង​នូវ​អំណរគុណ ចំពោះ​អាជ្ញាធរ​ខេត្ត​សៀមរាប ដែល​បាន​ផ្ដល់​របាយការណ៍​ទៅ​តាម​ការរំពឹងទុក ក្នុង​ដំណើរ​បេសកកម្ម​សិក្សា​ស្វែង​យល់​របស់​គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា នៅក្នុង​ខេត្ត​សៀមរាប​នាពេលនេះ​។​

​អត្ថបទ និង​រូបភាព​៖ លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបគណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភាស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​អាជ្ញាធរ​ក្រុងអាជ្ញាធរជាតិអប្សរាឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​បង្ហាញថា​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ទស្សនីយភាព​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយ​

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​បង្ហាញថា​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ទស្សនីយភាព​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយ​

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃបង្ហាញថា​ឆ្នាំ​២០១៨ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវបាន​ថយចុះ

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃបង្ហាញថា​ឆ្នាំ​២០១៨ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវបាន​ថយចុះ

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.