សមត្ថកិច្ចបញ្ជូនជនជាតិចិន០៧នាក់ ទៅតុលាការពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត
ជនជាតិចិន០៧នាក់ ក្នុងចំណោមជនសង្ស័យ១៤នាក់ ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ បន្ទាប់ពីស្រាវជ្រាវឃើញថាមានជាប់ពាក់ព័ន្ធនឹងករណី បើកទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត ស្ថិតនៅក្នុងក្រុងសៀមរាប។ នេះបើតាមការឲ្យដឹងពី លោកវរៈសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។ យោងតាមមន្ត្រីនគរបាលការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៥ ...