ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារសង្គមកិច្ច ស្តីពី ការងារសង្គមកិច្ច ទាក់ទងនឹងអនីតិជនទំនាស់នឹងច្បាប់
ដោយមានការសហការគាំទ្រពីអង្គការ UNICEF នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នា២០១៩នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្ដុះបណ្ដាលមួយនៅខេត្តសៀមរាប មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ខែកញ្ញា ជូនដល់ភ្នាក់ងារសង្គមកិច្ច ស្តីពី ការងារសង្គមកិច្ចទាក់ទងនឹងអនីតិជនទំនាស់នឹងច្បាប់ ដោយផ្តោតសំខាន់ទៅលើការងារសង្គមកិច្ច និងការគ្រប់គ្រងករណី ការពិភាក្សាលើការបង្កើតទម្រង់របាយការណ៍ស្តីពីការប៉ាន់ប្រមាណសុខុមាលភាព និងស្ថានភាពសង្គមកិច្ចរបស់អនីតិជន និងការតាក់តែងមេរៀនសម្រាប់បង្រៀនបន្តដល់ថ្នាក់ស្រុក ...