ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
បន្ទាប់ពីបានធ្វើការជួសជុលកែលំអ លាបព៌ណ និងសាងសង់បន្ថែមនូវព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងបរិវេនវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ទុកជាសម្បត្តិសាធារណៈសម្រាប់វត្ត និងបានដាក់បាត្រឆ្លង វេរភ័ត្តាហារប្រគេនព្រះសង្ឃចំនួន ៧៥អង្គ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព មហាឧបាសិកាបណ្ឌិត ...