Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
23/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបានធ្វើការជួសជុលកែលំអ លាបព៌ណ និងសាងសង់បន្ថែមនូវព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងបរិវេនវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ទុកជាសម្បត្តិសាធារណៈសម្រាប់វត្ត និងបានដាក់បាត្រឆ្លង វេរភ័ត្តាហារប្រគេនព្រះសង្ឃចំនួន ៧៥អង្គ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារព្រមទាំងញាតិធម៌។

បើតាមលោក គង់ សុភាព អតីតព្រះគ្រូចៅអធិការជំនាន់ទី១០ នៃវត្តអង្គរខាងជើង បានឲ្យដឹងថា វត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង បានបង្កើតឡើងនៅឆ្នាំ១៤៣២ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត។ ដោយសារកត្តាអាកាសធាតុ កត្តាសង្គ្រាម និងកត្តាមនុស្ស ទីអារាមនេះរងនូវការខូចខាតជាអន្លើរៗ និងទទួលការជួសជុលថែទាំជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងអំឡុងឆ្នាំ២០២០ ចៅអធិការ និងគណៈកម្មការវត្តបានស្រុះស្រួលមូលមតិគ្នាជួសជុលដំបូល និងលាបពណ៌នៃព្រះវិហារ ជួសជុលកែលំអ និងសាងសង់បន្ថែមនូវទីសេនាសេនៈ មានកុដិ សាលាធម្មសភា អគារសាលាពុទ្ឋិកបឋមសិក្សា បន្ទប់ទឹក សួនច្បារ ជាដើម។ល។ ដោយចំណាយថវិកាអស់ជាង ៨៥២,២០៣ដុល្លារ ជាបច្ច័យបានមកពីសទ្ឋាជ្រះថ្លា របស់មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងកូនចៅក្រុមគ្រួសារព្រមទាំងញាតិធម៌និងពុទ្ឋបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។

លោក គង់ សុភាព បន្ថែមថា ការជួយទំនុកបំរុងដល់ព្រះសង្ឃក៏ដូចជាហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវត្តនេះ គឺបង្ហាញនូវសទ្ឋាជ្រះថ្លាដ៏មុតមាំផ្តើមចេញពីទឹកចិត្តរបស់មហាឧបាសិកានិងញាតិធម៌ សបុរសជនជិតឆ្ងាយ នូវក្តីគោរព ស្រឡាញ់និងជឿជាក់លើគុណព្រះពុទ្ឋព្រះធម៌ព្រះសង្ឃ និងក៏ជាការរួមចំណែកដើម្បីថែរក្សាព្រះពុទ្ឋសាសនា ប្រពៃណីវប្បធម៌ទំនៀមទំលាប់របស់បុព្វបុរសដូនតាខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយៗ ឱ្យស្ថិតស្ថេររុងរឿងជានិរន្តន៍។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ព្រះតេជគុណ តាត មហាទី ប្រធានគណៈគ្រប់គ្រងវត្តអង្គរខាងជើង និងជាព្រះធម្មធរអនុគណក្រុងសៀមរាប បានបង្ហាញព្រះទ័យសោមនស្សរីករាយ និងបានចាត់ទុកការចូលរួមបរិច្ចាគធនធានថវិកាទោះតិចក្តីច្រើនក្តី គឺជាការជួយជ្រោមជ្រែងដល់វិស័យព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើនឡើង។ ព្រះអង្គថា ការសាងសង់ ឬជួសជុលវិហារ សាលា ឬកុដិជាដើមតម្កល់ទុកជាទានក្នុងព្រះពុទ្ឋសាសនា ថាជាកុសលបានផល្លានិសង្ឃច្រើនជាអនេក ព្រោះជាការអាចញ៉ាំងព្រះពុទ្ឋសាសនា រុងរឿងអស់កាលជាអង្វែង។ ដូច្នេះសុំឲ្យមន្ត្រីសង្ឃ និងភិក្ខុ សាមណេរទាំងអស់ ត្រូវរួមមគ្នាថែរក្សាសមិទ្ឋផលក្នុងវត្តឱ្យស្ថិតស្ថេរ និងបន្តកិច្ចកែលំអ និងអភិវឌ្ឍគរុភណ្ឌ័នានាក្នុងអារាមឱ្យបានរីកចម្រើនទៅតាមលទ្ឋភាព ដើម្បីលើកស្ទួយវិស័យព្រះពុទ្ឋសាសនា ឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វត្តឥន្ទបត្តបុរី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កុងស៊ុលចិនប្រចាំខេត្តសៀមរាប អះអាងថានឹងធ្វើកិច្ចសហការជាមួយសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមានជ័យ ក្នុងការជំរុញកំណើតសេដ្ឋកិច្ចក្នុងតំបន់

កុងស៊ុលចិនប្រចាំខេត្តសៀមរាប អះអាងថានឹងធ្វើកិច្ចសហការជាមួយសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមានជ័យ ក្នុងការជំរុញកំណើតសេដ្ឋកិច្ចក្នុងតំបន់

មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឲ្យគ្រប់ភាគីបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ក្នុងការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ

មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឲ្យគ្រប់ភាគីបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ក្នុងការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា វិស័យសុខាភិបាលមិនមែនជាវិស័យ តែវាជាអន្តរវិស័យដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា វិស័យសុខាភិបាលមិនមែនជាវិស័យ តែវាជាអន្តរវិស័យដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.