Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឲ្យគ្រប់ភាគីបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ក្នុងការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ

ដោយ Pothe Thun
23/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឲ្យគ្រប់ភាគីបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ក្នុងការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនានា ជួយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីការឆ្លើយតប ចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ដែលជាការឆ្លើយតបនឹងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពកុមារ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការធ្វើការរួមគ្នាបំពេញកង្វះខាតលើផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ នៅថ្នាក់ក្រោមជាតិ” នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២កន្លងទៅ ក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយអង្គការ UNICEF បានរៀបចំសិក្ខាសាលា ស្វែងរកការគាំទ្រកម្រិតខ្ពស់ស្តីពី “ធ្វើការរួមគ្នាដើម្បីភ្ជិតគម្លាតទាក់ទងនឹងបញ្ហាស្គមស្គាំងរបស់កុមារ” ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងគោល បំណងកៀរគរ ការវិនិយោគ និងការប្ដេជ្ញាចិត្តកាន់តែច្រើនថែមទៀតពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវ សម្រាប់ការទប់ស្កាត់ និង ព្យាបាលបញ្ហាស្គមស្គាំងរបស់កុមារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សំ សារ៉ាត បន្តថា ជាមួយគ្នានេះ សិក្ខាសាលាដែលដែលរៀបចំនាពេលនេះ ក៏មានគោលបំណងកៀរគរថវិកា ដើម្បីពន្លឿនវឌ្ឍនភាពនៃការបង្ការ ការព្យាបាលភាពស្គមស្គាំងរបស់កុមារ និងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីរួមគ្នាលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ជាមួយគ្នានេះ អង្គសិក្ខាលាលាក៏មានគោលបំណងសំខាន់ៗដូចជាដើម្បីកំណត់ពីគម្លាតនៅក្នុងអត្រាគ្របដណ្តប់របស់កម្មវិធី និងបញ្ហាប្រឈមក្នុងការបញ្ចប់បញ្ហាស្គមស្គាំងរបស់កុមារនៅក្នុងប្រទេសកម្ពុជា ដោយផ្តោត លើភាពខុសគ្នានៅថ្នាក់ក្រោមជាតិ រួមទាំងខេត្តទាំងបីដែលមានអត្រាប្រេវ៉ាឡង់ភាពស្គមស្គាំង ខ្ពស់ ត្រូវបានកំណត់ជាដំណាក់កាលទីមួយនៃការពង្រីកកម្មវិធី និងការផ្សព្វផ្សាយ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ”។ ផែនទីបង្ហាញផ្លូវដើម្បីភ្ជិតតម្លាតនៃភាពស្គមស្គាំងរបស់ កុមារនៅកម្ពុជា បានកំណត់យកខេត្តចំនួន ១៣ ជាតំបន់ដែលមានអាទិភាពភូមិសាស្ត្រខ្ពស់ សម្រាប់សកម្មភាពដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ។ ខេត្តទាំងនោះរួមមាន កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង ពោធិ៍សាត់ សៀមរាប តាកែវ និងឧត្តរមានជ័យ។ ដើម្បីពង្រីកអន្តរាគមន៍ដោះស្រាយបញ្ហាស្គមស្គាំងរបស់ កុមារទៅកាន់ខេត្តដំណាក់កាលទីមួយ ការពង្រីកចាប់ផ្តើមនៅឆ្នាំ ២០២២-២០២៣ ក្នុងខេត្តចំនួន៣ គឺ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម សំ សារ៉ាត បានឲ្យដឹងថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាព ការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ការអភិវឌ្ឍទីក្រុង ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ ការបំរែបំរួលប្រជាសាស្ត្រ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឲ្យប្រជាជនកម្ពុជាផ្លាស់ប្ដូររបៀបរស់នៅ និងការហូបចុក។ ការផ្លាស់ប្ដូរ និង បំរែបំរួលទម្លាប់បុគ្គល និងសង្គមនេះ មានឥទ្ធិពលលើស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយបញ្ហានេះបានធ្វើឲ្យប្រជាជនប្រឈមនឹងបញ្ហាថ្មីៗ ដែលបង្កការគំរាម កំហែងដល់សុខភាព និងសក្តានុពលនៃកំណើនសេដ្ឋកិច្ច។ ប្រសិនបើគ្មានការយកចិត្តទុកដាក់ លើសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិវឌ្ឍ សេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូប ត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺ ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងជាដើម។

ឯកឧត្តម បន្តថា រយះពេល ២០ឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាប្រធាន ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូប ត្ថម្ភ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ អង្គការនៃតួអភិវឌ្ឍន៍ សង្គមស៊ីវិល និង វិស័យឯកជន ធ្វើការសម្របសម្រួល និង អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាអាទិភាពនានា លើវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភ ដែលនាំឲ្យមានលទ្ធផលល្អប្រសើរឡើងគួរជាទីមោទនៈ។ ជាក់ស្តែង បើប្រៀប ធៀបកាលពី ២០ឆ្នាំមុនពីប្រទេសមានបញ្ហាអសន្តិសុខស្បៀង ឥឡូវបានក្លាយជាប្រទេសនាំ ស្បៀងចេញ ហើយពិន្ទុសន្ទស្សន៍នៃភាពអត់ឃ្លានសកលបានធ្លាក់ចុះពី ៤៣,៥%នៅឆ្នាំ២០០០ មកត្រឹម ២០,៦% នៅឆ្នាំ២០២០, បញ្ហាក្រិសក្រិនកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០%នៅឆ្នាំ២០០០ មកត្រឹម ២២% នៅឆ្នាំ២០២២, អត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី២០% មកត្រឹម១៦% ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ មានតួលេខដដែលគឺ ៩% ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ ។

អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានលើកឡើងដែរថា បញ្ហាស្គមស្គាំងរបស់កុមារ បណ្ដាលមកពី អាហារូបត្ថម្ភ និងកង្វះអនាម័យ ក្នុងនោះដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះ រដ្ឋបាលខេត្ត និងក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប នឹងខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័ន ជាពិសេស ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មន្ទីរ-អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ/សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍នានា បានរៀបចំផែនការមេលើវិស័យកសិកម្ម បញ្ហារទឹកស្អាត បន្ថែមពីនោះខេត្តសៀមរាបគ្រោងនិងបញ្ចប់ការបនន្ទោបង់ពាសវាពាសកាលនៅឆ្នាំ២០២៤ ក្នុងន័យចូលរួម លើបញ្ហារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកង្វះអនាម័យ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: លើកកម្ពស់សុខមាលភាពកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា វិស័យសុខាភិបាលមិនមែនជាវិស័យ តែវាជាអន្តរវិស័យដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា វិស័យសុខាភិបាលមិនមែនជាវិស័យ តែវាជាអន្តរវិស័យដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា

អាជ្ញាធរជាតិអប្សរា ចុះអនុស្សណៈជាមួយក្រុមហ៊ុនឯកជនមួយ ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងសំណល់ និងលើកកម្ពស់សោភណ្ឌភាពបៃតងនៃតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា ចុះអនុស្សណៈជាមួយក្រុមហ៊ុនឯកជនមួយ ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងសំណល់ និងលើកកម្ពស់សោភណ្ឌភាពបៃតងនៃតំបន់រមណីយដ្ឋានអង្គរ

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.