Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

ដោយ Pothe Thun
24/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប មានរៀបចំកម្មវិធីដង្ហែរក្បួនសង្ក្រាន្ដសាកលវិទ្យាល័យ ពីចំណុចភ្លើងស្ដុបចុងកៅស៊ូ ឆ្ពោះទៅកាន់សាកលវិទ្យាល័យអង្គរ ស្ថិតនៅបុរីសៀងណាំ ក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋឱ្យនឹករំលឹកដល់វប្បធម៌អរិយធម៌ខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”។

បើតាមលោក សុខ តុញ អនុប្រធាក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ និងជាអ្នករៀបចំកម្មវិធីនេះឡើង បានបញ្ជាក់ថា សង្ក្រាន្ដសាកលវិទ្យាល័យនេះ ធ្វើឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ” ព្រមទាំងដើម្បីបង្កើនការសប្បាយរីករាយដល់យុវជនក្រោមម្លប់សន្ដិភាពដ៍ត្រជាក់របស់រាជរដ្ឋាភិបាល។ លោកបន្ដថា សង្ក្រាន្ដនេះដែរមានការជួបជុំយុវជនរាប់រយនាក់ ដោយមានលេងល្បែងប្រជាប្រិយនានា រាំម៉ាឌីហ្សុន ពូនភ្នំខ្សាច់ លើកទង់ ស្តាប់ព្រះធម៌ទេសនា សម្តែងសិល្បៈខ្មែរ-បរទេស ស្រង់ព្រះ ព្រមទាំងមានស្តង់លក់អាហារ ការប្រគុំតន្ដ្រីសម័យ ប្រលងចំរៀង ការប្រដាល់គុណខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមីនា ឆ្នាំ២០២៣។

លោក ញ៉ិល រដ្ឋា សាកលវិទ្យាធិការនៃសកលវិទ្យាល័យអង្គរ បានឲ្យដឹងថា ចំពោះការជ្រើសរើសយកប្រធានបទ “ការដាស់ព្រលឹងអង្គរ” ក៏ព្រោះថាដួងព្រលឹងត្រូវបានចាត់ទុកជាផ្នែកខាងវិញ្ញាណ ឬភាពអរូបិយនៃមនុស្ស ឬសត្វ ហើយវាមានភាពជាអមតៈ។ បុព្វបុរសខ្មែរបានបង្ហាញភាពខ្លាំងរបស់ខ្លួនរាប់ពាន់ឆ្នាំ ហើយត្រូវបានបង្ហាញតាមរយៈការបន្សល់វប្បធម៌យ៉ាងសម្បូរបែប ជាពិសេសប្រាសាទថ្មដ៏អស្ចារ្យ។ ទោះជាអ្វីៗដែលបានកសាងជាង ១000ឆ្នាំមុន ហើយបានបន្សល់ត្រឹមតែអតីតកាលក៏ដោយ ក៏ដួងព្រលឹងអង្គរនៅតែបន្តជាអមតៈជាមួយយើងទាំងអស់គ្នា ដូចនេះការដាស់ព្រលឹងអង្គរឡើងវិញជាកតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី ,លោក យូ វង្ស
កែសម្រួ៖ អ៊ុុន ណារាជ្យ

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: សង្ក្រាន្ដមហាវិទ្យាល័យសាកលវិទ្យាល័យ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីសម្ពោធឆ្លងសង្ឃាសន: អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាប 

ពិធីសម្ពោធឆ្លងសង្ឃាសន: អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាប 

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥២គ្រួសារ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥២គ្រួសារ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.