Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីសម្ពោធឆ្លងសង្ឃាសន: អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាប 

ដោយ Pothe Thun
27/03/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីសម្ពោធឆ្លងសង្ឃាសន: អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាប 
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីសម្ពោធឆ្លងសង្ឃាសន: អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអំពាវនាវបានដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្ត្រ អាណត្តិទី៧ សូមបងប្អូនបោះឆ្នោតទៅតាមឆន្ទ: ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលមានឧត្តមគតិស្រឡាញ់ជាតិ គិតប្រយោជន៍ជាតិជាធំ ដើម្បីដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកលូតលាស់ស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿននានាក្នុងសកលលោក។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណ:កម្មការ អាចារ្យវត្ត អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងកាយចិត្ត និងទ្រព្យធនធ្វើឲ្យលេចចេញនូវសមិទ្ធផលនានាជាច្រើនដែលសុទ្ធតែជាគរុភណ្ឌសម្រាប់វត្ត ដើម្បីសម្រួលដល់ការធ្វើបុណ្យទានរបស់ប្រជាពុទ្ធបរិស័ទទាំងអស់គ្នា។ ឯកឧត្តម ថា៖ សមិទ្ធផលថ្មីៗនេះ ជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការរួមចំណែកបំរើឱ្យវិស័យពុទ្ធចក្រ ដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ទន្ទឹមនឹងនេះ វិស័យពុទ្ធចក្រ និងអាណាចក្របានដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមជួយស្តារ និងអភិវឌ្ឍន័សង្គមជាតិ។ ឯកឧត្តមឧកញ៉ា សៀង ណាំ ក៏បានរំលឹកឡើងដែរ អាស្រ័យដោយមានជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៍ និងទទួលបានសិទ្ធិសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចំរើនជាលំដាប់ដូចឃើញជាក់ស្តែងក្នុងបច្ចុប្បន្ន។ កម្ពុជាក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការផ្សះផ្សារ បង្រួមបង្រួមជាតិ ទទួលបានស្ថេរភាពនយោបាយក្រោមសុខឆ័ត្រសន្តិភាពតែមួយ ប្រកបដោយកិត្យានុភាពរបស់ខ្លួនឲ្យខ្ពស់ឡើងវិញគួរជាទីមោទកជាទីបំផុត។ ឯកឧត្តម បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់ទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ និងការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សៀង ណាំ បានឧបត្ថម្ភបេតុង ចំនួន ១០០ម៉ែត្រត្រីគុណ និងទទួលបានការចូលរួមរបស់លោកស្នងការនគរបាលខេត្តឧបត្ថម្ភ ១០លានរៀល សម្រាប់ការកសាងផ្លូវបេតុងមួយខ្សែនៅក្រោយវត្ត ដែលមានប្រវែង ៥៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ គ្រោងនឹងចំណាយប្រមាណជា ៧ពាន់ដុល្លារ។ ឯកឧត្តម សៀង ណាំ ក៏បានជូនថវិកាលោកតាលោកយាយលោកគ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋចូលរួមក្នុងពិធីសរុបអស់ថវិកាចំនួន ១០លានរៀលផងដែរ។

សូមជំរាបថា៖ សមិទ្ធផលថ្មីៗដែលទើបតែសាងសង់ហើយ រូមមាន៖ សង្ឃាសន:មានទំហំទទឹង ១១.៥០ម៉ែត្រ បណ្តោយ ១៣ម៉ែត្រ កម្ពស់ ៣ជាន់ មាន ១៧បន្ទប់ និងអគារមត្តេយ្យមានទទឹង ៩ ម៉ែត្រ បណ្តោយ ៣៥ម៉ែត្រ កម្ពស់ ២ជាន់ មាន ៧បន្ទប់ អគារទាំងពីរផ្តើមកសាងនៅឆ្នាំ២០១៩ រួមជាមួយសមិទ្ឋផលមួយចំនួនទៀត ដូចជា រូបសំណាក, ក្លោងទ្វារ និងរបងសាលារៀន, សួនច្បារនិងផ្កាមុខវត្ត សរុបថវិកាអស់ ៣៣៨,៥០០ដុល្លារ។ វត្តកេសរារាម ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានអាយុកាល ១២៧ ឆ្នាំមកហើយ។ គម្រោងផែនការបន្ទាប់ វត្តបានរួមសហការជាមួយអាជ្ញាធរ ភូមិ សង្កាត់ កសាងផ្លូវបេតុងមួយខ្សែនៅក្រោយវត្ត ដែលមានប្រវែង ៥៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ ក្នុងខ្ទង់ចំណាយទឹកប្រាក់ប្រមាណ ៦៥,២០០ ដុល្លារ ។ នេះបើតាមសង្ឃដីកា ព្រះតេជគុណ ព្រះវិបុលសត្ថា រី សាត (ថាមវរោ ) ព្រះចៅអធិការវត្ត៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: វត្ត​កេស​រ៉ា​រាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥២គ្រួសារ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥២គ្រួសារ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣

សំណង់រោងចក្រផលិតទឹកស្អាត ដែលបូមទឹកមកពីបឹងទន្លេសាប គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខ

សំណង់រោងចក្រផលិតទឹកស្អាត ដែលបូមទឹកមកពីបឹងទន្លេសាប គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.