Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា វិស័យសុខាភិបាលមិនមែនជាវិស័យ តែវាជាអន្តរវិស័យដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា

ដោយ Pothe Thun
23/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា វិស័យសុខាភិបាលមិនមែនជាវិស័យ តែវាជាអន្តរវិស័យដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងការលើកកម្ពស់វិស័យសុខុមាលភាពនៅកម្ពុជា ត្រូវទាមទារឲ្យមានការចូលរួមទាំងអស់គ្នាជាអន្តរវិស័យ ដោយមិនត្រូវទុកឲ្យតែផ្នែកសុខាភិបាលទទួលខុសត្រូវតែម្នាក់ឯងនោះទេ ហើយក៏មិនត្រូវចាត់ទុកវិស័យសុខាភិបាល ជាវិស័យទោលដែលជាការទទួលខុសត្រូវផ្តាច់មុខរបស់មន្ត្រីសុខាភិបាលនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នា ដោយក្នុងនោះអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ក៏ជាអ្នកដើរតួនាទីសំខាន់មួយដែរ នៅក្នុងការអប់រំផ្សាយអំពីការសម្អាតអនាម័យ ការថែទាំសុខភាពបឋម ជាដើម។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ ទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ប្រសិនបើមិនមានការចូលរួមពីគ្រប់ភាគី រួមទាំងប្រជាជនផងទេ វាមិនអាចទទួលបានជោគជ័យនោះទេ ដែលជាបទពិសោធន៍ នៅក្នុងការប្រយុទ្ធនាការប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារការចូលរួមទាំងអស់គ្នា ទើបកម្ពុជាអាចសម្រេចបាននូវការបើកប្រទេសឡើងវិញគួរជាទីមោទក ដូច្នេះក្នុងឱកាសនេះ សូមថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបម្រើការលើវិស័យសុខាភិបាលក្នុងខេត្តសៀមរាប ដែលកន្លងមក បានធ្វើការសហការគ្នាជាមួយវិស័យដទៃទៀតបានយ៉ាងល្អប្រសើរ និងមានភាពរីកចម្រើន។

លោកជំទាវបានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យគ្រប់រូបទូទាំងប្រទេស ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ការថែទាំសុខភាព ប្រកបដោយសមត្ថភាព និងមេត្តាធម៌ ព្រមទាំងគោរពសេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស ត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានវិជ្ជាជីវៈ ភាពស្មោះត្រង់ក្នុងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈព្រមទាំងចូលរួមយកចិត្ដទុកដាក់អប់រំសុខាភាពជូនប្រជាពលរដ្ឋឱ្យបានល្អផងដែរ ពិសេសគ្រូពេទ្យគ្រប់រូបត្រូវតែបន្តសិក្សាអនុវត្ត និងបង្កើនចំណេះដឹងវិទ្យាសាស្ត្រ ព្រមទាំងរក្សាការប្តេជ្ញាចិត្តខ្ពស់ក្នុងការអប់រំសុខភាព ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបំរើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធិភាពខ្ពស់។បន្ថែមពីនោះ ក្រុមគ្រូពេទ្យត្រូវរក្សាឱ្យបាននូវសុខសន្ដិភាព សុវត្ថិភាព និងស្ថេរីភាពសង្គមជាតិ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ អាជ្ញាធរ បានបង្កើនកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំ រក្សាការពារ បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់អំពើភេរវកម្ម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាពការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរលំរាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ការដាក់ចេញគោលការណ៍ វិធានការនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ឆ្លើយតបបានចំពោះ ជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសកល ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងការពុះពារជម្នះ ដោះស្រាយ បញ្ហាប្រឈមនានា បណ្ដាលមកពីវិបត្តិជំងឺនេះ ទប់ទល់នឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឲ្យដំណើរការឡើងវិញ ដោយពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើន ទៅមុខជាបន្តបន្ទាប់៕

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់ និង លោក ឈិត សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: ក្រសួង​សុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា ចុះអនុស្សណៈជាមួយក្រុមហ៊ុនឯកជនមួយ ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងសំណល់ និងលើកកម្ពស់សោភណ្ឌភាពបៃតងនៃតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា ចុះអនុស្សណៈជាមួយក្រុមហ៊ុនឯកជនមួយ ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងសំណល់ និងលើកកម្ពស់សោភណ្ឌភាពបៃតងនៃតំបន់រមណីយដ្ឋានអង្គរ

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.