វត្តក្បាលខ្មោចចាប់ផ្តើមលក់សំបុត្រចូលទស្សនាចាប់ពីខែ មិថុនា តទៅ
នៅខេត្តសៀមរាបមានកន្លែងតម្កល់អដ្ឋិធាតុអ្នកស្លាប់ក្នុងសម័យខ្មែរក្រហមមួយកន្លែង ដែលស្ថិតនៅក្នុងបរិវេណវត្តទេពពោធិវង្ស ឬអ្នកសៀមរាបនិយមហៅវត្តក្បាលខ្មោច។ បច្ចុប្បន្នទីតាំងនេះ ត្រូវបានគ្រប់គ្រងដោយសមាគម «អភិរក្សអដ្ឋិធាតុជនរងគ្រោះក្នុងសម័យខ្មែរក្រហមវត្តទេពពោធិវង្ស» ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីខែ កុម្ភៈ ឆ្នាំ២០១៨។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យសមាគមនេះ មានសិទ្ធិលក់ប័ណ្ណទស្សនាដល់ភ្ញៀវទេសចរដែលចូលទៅទីតាំងប្រវត្តិសាស្ដ្រខ្មែរក្រហមមួយនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់សមាគមអភិរក្សអដ្ឋិធាតុជនរងគ្រោះក្នុងសម័យខ្មែរក្រហមវត្តទេពពោធិវង្ស ចុះថ្ងៃទី២៩ មករា ឆ្នាំ២០១៩ បានឱ្យដឹងថា សមាគមនឹងចាប់ផ្តើមលក់ប័ណ្ណវិភាគទានចំនួន ៣ដុល្លារក្នុងភ្ញៀវម្នាក់ ចាប់ពីថ្ងៃទី១ ...