Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប

ដោយ Pothe Thun
11/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទិ១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២ ដែលផ្តួចផ្តើមរៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង សហប្រតិបត្តិការការងារលំនៅឋាន នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងទៅកាន់អាជ្ញាធរខេត្តសៀមរាប តំណាងដោយ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និង អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា (Habitat for Humanity International-Cambodia) អង្គការរក្រុមការងារពង្រឹង និងអភិវឌ្ឍសហគមន៍ (Community Empowerment and Development Team (CEDT) ) ព្រមទាំងក្រុមហ៊ុន Agent21 Global ដែលអង្គការ និងក្រុមហ៊ុនដៃគូ ឯកឧត្ដម សេង ថានី បញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាពការងារលំនៅឋាន ជាពិសេសពិនិត្យលើទិន្នន័យបឋមនៃគម្រោងអភិវឌ្ឍន៍និងផ្គត់ផ្គង់លំនៅឋាន ដែលធ្លាប់បានប្រមូលនិងចងក្រងពីទីតាំងអភិវឌ្ឍន៍នានា និងទិន្នន័យលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តចំនួន១២ ដែលរួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សម្រាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់អាទិភាពគន្លឹះចំនួន ៥រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ” និង គោលនយោបាយអាទិភាពចំនួន ១៥ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបានការគ្របដណ្តប់ គ្រប់ជ្រុងជ្រោយ លើការងាររៀបចំលិខិតបទដ្ឋាន ការផ្តល់សេវាលើវិស័យដីធ្លីនិងសំណង់ ការងារចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការរៀបចំដែនដី និងនគរូបនីយកម្ម ការងារលំនៅឋាន និងសម្បទានសង្គមកិច្ច ការងារកសាងនិងពង្រឹងសមត្ថភាពមន្ត្រី និងការអភិវឌ្ឍសា្ថប័ន និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានស្នើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី នៃខេត្តទាំង១២ សូមជំរុញការប្រមូលចងក្រងទិន្នន័យលំនៅឋាន និងកសាងផែនទីស្តីពីរបាយលំនៅឋាន ទាំងលំនៅឋានទូទៅ លំនៅឋានតម្លៃសមរម្យ និងលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យស្តីពីលំនៅឋានមួយដែលងាយគ្រប់គ្រង និងងាយប្រើប្រាស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ គឺជាការចាំបាច់ និងមានសារៈសំខាន់បំផុត ដើម្បីអាចផ្តល់នូវពត៌មានជាក់លាក់ ទូលំទូលាយ និងសម្បូរបែបប សម្រាប់ជាមូលដ្ឋានដល់ការវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានបានសមស្រប ទាំងបរិមាណ និងទីតាំងភូមិសាស្រ្តដែលមានតម្រូវការពិតប្រាកដ។

ក្នុងឱកាសនោះដែរ ក្រុមហ៊ុនAgent21 ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនពិតជាមានបំណង និងចក្ខុវិស័យអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់មន្រ្តីរាជការ អ្នកទើបរៀបអាពាហ៍ពិពាហ៍ និងប្រជាពលរដ្ឋ ដែលខ្វះលំនៅឋាន ព្រមទាំងគ្រួសារមានប្រាក់ចំណូលមធ្យម និង ទាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ហើយនេះក៏ជាការដាក់គោលដៅយ៉ាងច្បាស់របស់ក្រុមហ៊ុន ក្នុងការសាងសង់លំនៅឋាន ដែលប្រកបដោយសោភណ្ឌភាព ផាសុខភាព ដែលមានរចនាបថស្ថាបត្យកម្មខ្មែរលាយសហសម័យ ព្រមជាមួយធម្មជាតិបៃតង ដែលមានភាពទាក់ទាញក្នុងការរស់នៅ ដែលអាចបង្កើតបានជាលំនៅឋានសុភមង្គល និងភូមិឋានដែលគួរឱ្យចង់រស់នៅក្នុងសហគមន៍។

អត្ថបទ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ភ្នំគូលែនទៅកាន់ពិភពលោក

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ភ្នំគូលែនទៅកាន់ពិភពលោក

ខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ នៅតាមដងស្ទឹងសៀមរាប

ខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ នៅតាមដងស្ទឹងសៀមរាប

រយៈពេល៩ខែឆ្នាំ២០២៤ ទិន្នផលត្រីក្នុងខេត្តសៀមរាប ប្រមូលបានប្រមាណជាង ៣មុឺនតោន មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣

រយៈពេល៩ខែឆ្នាំ២០២៤ ទិន្នផលត្រីក្នុងខេត្តសៀមរាប ប្រមូលបានប្រមាណជាង ៣មុឺនតោន មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.