Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ភ្នំគូលែនទៅកាន់ពិភពលោក

ដោយ Pothe Thun
11/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ភ្នំគូលែនទៅកាន់ពិភពលោក
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានរំពឹងថា តាមរយៈកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែនេះ នឹងជួយជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍បែបធម្មជាតិ នៅភ្នំគូលេនឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែន នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ងិន លីណា មានប្រសាសន៍ថា ភ្នំគូលែន ជាតំបន់ការពារធម្មជាតិដែលគ្រប់គ្រប់ក្រសួងបរិស្ថាន នៅតំបន់នេះមានកន្លែងកម្សាន្តប្រមាណជាង៨០ទីតាំង ដែលសុទ្ធសឹងតែជាកន្លែងមានសក្តានុពលក្នុងការទាក់ទាញអ្នកទេសចរដែលចូលចិត្តដំណើរផ្សងព្រេង ឬទេសចរកីឡា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ មានប្រសាសន៍ទៀតថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែន រដូវកាលទី៣ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ វាពិតជាបានរួមចំណែកយ៉ាងធំធេងនៅក្នុងការផ្សព្វផ្សាយដល់តំបន់កម្សាន្តទាំងនោះ។ លោកជំទាវថា កាលណាកីឡាករគាត់រត់ទៅដល់ទីតាំងនីមួយៗ គាត់អាចនឹងថតសែលហ្វ៊ី ឬថតរូបភាពផ្សេងៗ បង្ហោះនៅក្នុងបណ្តាញសង្គម ដែលនេះជាផ្នែកមួយក្នុងការជំរុញបង្កើតនូវផលិតផលទេសចរណ៍នៅក្នុងខេត្តសៀមរាបក្រៅប្រាសាទ ហើយវាក៏ផ្តល់ប្រយោជន៍សេដ្ឋកិច្ចមួយផ្នែកធំដល់ប្រជាសហគមន៍នៅតំបន់ភ្នំគូលេននេះផងដែរ។

អ្នករៀបចំកម្មវិធី លោក យ៉ាន់ ផានិត បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប នៅរដូវភ្លៀងមានអ្នកទេសចរមកលេងតិច ដូច្នេះការបង្កើតព្រឹត្តិការណ៍ផ្សេងៗ នៅរដូវភ្លៀង ជាការជំរុញសកម្មភាពទេសចរណ៍ឱ្យរស់រវើកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ក្នុងការធ្វើយ៉ាងណាឱ្យខេត្តសៀមរាប កាន់តែមានភាពរស់រវើកថែមទៀត។ លោកថា សម្រាប់កម្មវិធីរត់ប្រណាំងនេះ ក្រៅពីអ្នករត់អាជីព ប្រជាពលរដ្ឋទូទៅក៏អាចចុះឈ្មោះរត់កម្សាន្តសប្បាយជាលក្ខណៈគ្រួសារ ឬជាមួយសត្វចិញ្ចឹមរបស់ពួកគេបានដែរ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Kulen Mountain Trek Runភ្នំ​គូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ នៅតាមដងស្ទឹងសៀមរាប

ខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ នៅតាមដងស្ទឹងសៀមរាប

រយៈពេល៩ខែឆ្នាំ២០២៤ ទិន្នផលត្រីក្នុងខេត្តសៀមរាប ប្រមូលបានប្រមាណជាង ៣មុឺនតោន មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣

រយៈពេល៩ខែឆ្នាំ២០២៤ ទិន្នផលត្រីក្នុងខេត្តសៀមរាប ប្រមូលបានប្រមាណជាង ៣មុឺនតោន មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការធ្វើអត្តសញ្ញាបណ្ណគំរូថ្មី

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការធ្វើអត្តសញ្ញាបណ្ណគំរូថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.