Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រយៈពេល៩ខែឆ្នាំ២០២៤ ទិន្នផលត្រីក្នុងខេត្តសៀមរាប ប្រមូលបានប្រមាណជាង ៣មុឺនតោន មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣

ដោយ Pothe Thun
14/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
រយៈពេល៩ខែឆ្នាំ២០២៤ ទិន្នផលត្រីក្នុងខេត្តសៀមរាប ប្រមូលបានប្រមាណជាង ៣មុឺនតោន មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខេត្ដសៀមរាប ទិន្នផលត្រីក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ ប្រមូលបានចំនួន ៣៥.៦៨៤តោន ដោយនេសាទគ្រួសារមាន ៣០.០៤០តោន និងវាលស្រែ ៥.៦៤៤តោន កើនឡើង ១,២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈផលត្រីចិញ្ចឹមសរុបមានចំនួន ២១.៨៤១តោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក ធិននី សុទ្ធី នាយខណ្ឌជលផលខេត្ដសៀមរាប បានបញ្ជាក់ថា ទន្ទឹមនឹងផលត្រីដែលមានការកើនឡើងនេះ ក្រុមការងារក៏នៅតែបន្តចុះត្រួតពិនិត្យ តាមដាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលជាប្រចាំ ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ បានបង្ក្រាបបទល្មើសជលផលចំនួន ៣០២ករណី ដោយបានបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង និងបានបំពេញសំណុំរឿងទៅសាលាដំបូងខេត្ត តាមនីតិវិធីច្បាប់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អុឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ចូលរួមសហការគ្នា ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសជលផលដែលបានកើតឡើងនៅតាមភូមិសាស្ដ្ររបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ ដើម្បីរក្សាបាននូវកំណើនផលត្រី។ ចំពោះអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ និងចាត់វិធានការប្រមូលនូវឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើនេសាទ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរស្រុកជាប់បឹងទន្លេសាប ត្រូវគ្រប់គ្រង និងហាមឃាត់ដាច់ខាត ចំពោះអ្នកធ្វើអាជីវកម្ម ផលិតឧបករណ៍នេសាទខុសច្បាប់លក់ឱ្យអ្នកនេសាទ ដែលនេះជាការចូលរួមទប់ស្កាត់បទល្មើសនេសាទផងដែរ។ ដោយឡែក រដ្ឋបាលជលផល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមគ្រប់គ្រងតំបន់អភិរក្ស ដើម្បីឱ្យក្លាយជាកន្លែងមានចំណូលសេដ្ឋកិច្ចផ្នែកវិស័យទេសចរណ៍ និងត្រូវរៀបចំស្ថានីយភ្ញាស់ត្រីឡើងវិញផងដែរ៕

អត្ថបទ និង រូបថត៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិន្នផលត្រីក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការធ្វើអត្តសញ្ញាបណ្ណគំរូថ្មី

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការធ្វើអត្តសញ្ញាបណ្ណគំរូថ្មី

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការងារគ្រប់គ្រងជនមានពិការភាពដែរដើរអនាធិបតេយ្យតាមទីសាធារណៈ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការងារគ្រប់គ្រងជនមានពិការភាពដែរដើរអនាធិបតេយ្យតាមទីសាធារណៈ

អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន

អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.