បុណ្យកឋិនទានដែលផ្តួចផ្តើមដោយឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ដង្ហែទៅកាន់វត្តអូរជុំបន្ទាយជ័យរង្សី ស្ថិតក្នុងស្រុកក្រឡាញ់ ប្រមូលបច្ច័យបានជាង១២០លានរៀល
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមដោយឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ព្រមទាំងលោក លោកស្រី ជាអាជីវករ និងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ។ បានមូលមតិគ្នាបានធ្វើបុណ្យអង្គកថិនទាន ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តអូរជុំបន្ទាយជ័យរង្សី ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ...