សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប ហៅកាត់ថា JCI SR បានការសហការគាំទ្រពីរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីវនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃនៅក្នុងតំបន់រមណីដ្ឋានអង្គរ ចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ពិន ពណ្ណរាយ អ្នកគ្រប់គ្រងកម្មវិធីវនយាត្រា បានឲ្យដឹងថា កម្មវិធីដើរព្រៃលើកទី៦ នេះមានអ្នកចូលរួមជាង ...