សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប ហៅកាត់ថា JCI SR បានរៀបចំកម្មវិធីវនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដើម្បីជំរុញប្រជាពលរដ្ឋខ្មែរឲ្យស្រលាញ់ព្រៃឈើ និងធម្មជាតិ ដែលជាប្រភពដ៏សំខាន់នៃសុខភាព និងផ្លូវចិត្ត និងចូលរួមលើកកម្ពស់ការយល់ដឹងពីវប្បធម៏ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងជំរុញ ភ្ងៀវទេសចរជាតិមកកម្សាន្តនៅទឹកដីខេត្តសៀមរាបឲ្យបានកាន់តែច្រើន កម្មវិធីនេះចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក ពិន ...