Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក អំពាវនាវដល់ពុទ្ធបរិស័ទ ពិសេសយុវជន ត្រូវនឹកឃើញព្រះរស់នៅផ្ទះសិន មុននឹកឃើញព្រះនៅវត្ត

ដោយ Pothe Thun
17/09/2025
នៅក្នុង ព័ត៌មានជាតិទូទៅ
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក អំពាវនាវដល់ពុទ្ធបរិស័ទ ពិសេសយុវជន ត្រូវនឹកឃើញព្រះរស់នៅផ្ទះសិន មុននឹកឃើញព្រះនៅវត្ត
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រះវិចិត្រវង្សា ហែម គឹមសាន្ត ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ពិសេសយុវជន យុវនារី ដែលជាទំពាំងស្នងឬស្សី ត្រូវឃើញព្រះរស់នៅផ្ទះ មានឈ្មោះជាឱពុកម្ដាយជាមុនសិន មុននឹងនឹកឃើញព្រះនៅតាមវត្តអារាម ព្រោះឱពុកម្ដាយ ជាអ្នកមានគុណដ៏ធំធេងដែលយើងមិនអាចបំភ្លេចបាន ដែលបានលះបង់គ្រប់យ៉ាងដើម្បីយើង តាំងពីថ្ងៃដែលយើងចាប់កំណើតមក។

ព្រះវិចិត្រវង្សា ហែម គឹមសាន្ត មានថេរដីកាថា ការតបស្នងសងគុណឪពុកម្ដាយ គឺជារឿងសំខាន់បំផុតក្នុងជីវិតរបស់យើងទាំងអស់គ្នា ដូច្នេះមុននឹងទៅវត្តធ្វើបុណ្យ សូមធ្វើបុណ្យជាមួយព្រះរស់ក្នុងផ្ទះជាមុនសិន ទើបការធ្វើបុណ្យរបស់យើងនៅវត្តមានន័យ និងទទួលបានផលបុណ្យពេញលេញ។

ព្រះវិចិត្រវង្សា ហែម គឹមសាន្ត មានថេរដីកាបន្ថែមថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់។ ពិធីបុណ្យនេះ គឺជាការបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផលផ្សេងៗ របស់ប្រជាជនខ្មែរ ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សាសម្តែងនូវភាពកតញ្ញូកតវេទី ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្ដីប្រមាទក្នុងការធ្វើអំពើបាបនានា ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជន និងពពួកញាតិ សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

អត្ថបទ និងរូបភាព៖ លោក មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប មិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើយនៅឆ្នាំនេះ តែមានរៀបចំផ្សារទឹក និងការជិះទូកកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប មិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើយនៅឆ្នាំនេះ តែមានរៀបចំផ្សារទឹក និងការជិះទូកកម្សាន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ទាមទារឱ្យមានការឆ្លើយតបជាសកល

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ទាមទារឱ្យមានការឆ្លើយតបជាសកល

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.