Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ទាមទារឱ្យមានការឆ្លើយតបជាសកល

ដោយ Pothe Thun
18/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ទាមទារឱ្យមានការឆ្លើយតបជាសកល
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បញ្ហាប្រឈមនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលតម្រូវឱ្យមានការឆ្លើយតបជាសកល និងស្របគ្នា ដោយគ្មានប្រទេសណាមួយអាចប្រយុទ្ធតែម្នាក់ឯងបានឡើយ។

ក្នុងសន្និសីទថ្នាក់តំបន់ស្ដីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ” នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ការដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ គឺទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់ និងសម្របសម្រួលពីភាគីពាក់ព័ន្ធទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវបង្ហាញថា ដំណោះស្រាយសំខាន់ៗរួមមាន៖ ជំរុញដំណោះស្រាយបច្ចេកវិទ្យា តាមរយៈការការពារកុមារងាយរងគ្រោះតម្រូវឲ្យមានការវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ។ ពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធ ដោយយើងត្រូវបំពាក់ចំណេះដឹង និងជំនាញដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីដោះស្រាយករណីស្មុគស្មាញទាំងនេះប្រកបដោយជំនាញ និងការយល់ចិត្ត។ ជាពិសេសការបណ្ដុះបណ្ដាលផ្អែកលើឧត្តមប្រយោជន៍កុមារ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលដែលផ្ដោតលើជនរងគ្រោះ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការធានាថា ការឆ្លើយតបរបស់យើងមានប្រសិទ្ធភាព និងបង្ហាញពីការគាំទ្រដល់កុមាររងគ្រោះ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការការពារកុមារ គឺជាតួនាទី និងកាតព្វកិច្ចខាងសីលធម៌ ក៏ដូចជាផ្លូវច្បាប់របស់មនុស្សពេញវ័យគ្រប់រូប។ កិច្ចការពារកុមារសំដៅលើរាល់សកម្មភាព និងវិធានការទាំងអស់ដើម្បីការពារកុមារពីអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ច ការធ្វេសប្រហែស និងគ្រោះថ្នាក់គ្រប់ប្រភេទ។

លោកស្រីអភិបាលរងខេត្តបន្ថែមថា សន្និសីទនាពេលនេះដែរ មានគោលបំណងស្វែងរកដំណោះស្រាយករណីដ៏ស្មុគស្មាញនៃការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែន និងការបង្កើតក្របខ័ណ្ឌសុខុមាលភាពដែលអាចទប់ស្កាត់ការរំលោភបំពានក្នុងពេលអនាគត។ សន្និសីទនេះ បានផ្ដល់នូវវេទិកាដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការបង្កើតយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ៕

 

អត្ថបទ និងរូបភាព៖ លោក មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

អភិបាលខេត្តសៀមរាប៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន

អភិបាលខេត្តសៀមរាប៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.