“សង្ក្រាន្ដវិទ្យាល័យ” ជាការជំរុញដល់យុវជនស្គាល់កាន់តែច្បាស់នូវប្រពៃណី និងវប្បធម៌របស់ខ្លួន ចេះអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស
“សង្ក្រាន្ដវិទ្យាល័យ” គឺជាការប្រមូលផ្ដុំនូវប្រពៃណី វប្បធម៌ និងអរិយធម៌ខ្មែរ បង្ហាញដល់យុវជនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់នូវវប្បធម៌ ប្រពៃណីរបស់ខ្លួន និងចេះចូលរួមអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស។ នេះបើតាមការលើកឡើងរបស់លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទសពួក ស្រុកពួក ខេត្តសៀមរាប។ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ...