ការស្ទង់មតិអំពីកង្វះព័ត៌មានការងារសម្រាប់យុវជនក្នុងខេត្តសៀមរាប គឺមិនទាន់គ្រប់ជ្រុងជ្រោយ
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា តាមរយៈការស្ទង់មតិរបស់យុវជនខេត្តសៀមរាប គាំទ្រដោយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ស្ដីអំពី “យុវជន និងព័ត៌មានការងារ ក្នុងខេត្តសៀមរាប” ដែលបានបង្ហាញថា យុវជនក្នុងខេត្តមួយនេះ ទទួលបានព័ត៌មានអំពីឱកាសទទួលបានការងារ នៅមានកម្រិតទាបពីស្ថាប័នរដ្ឋ គឺនៅមិនទាន់ស្រង់មតិបានគ្រប់ជ្រុងជ្រោយ និងគ្រប់ភាគីនៅឡើយទេ។ នេះបើតាមប្រសាសន៍របស់លោក ...