សិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី៖ការទូតក្នុងការគ្រប់គ្រងទឹកនៅអាងទន្លេមេគង្គ ដើម្បីឲ្យមានការប្រើប្រាស់អាងទន្លេជារួម និងសម្រេចបានភាពរុងរឿង
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រោមការឧបត្ថម្ភពីកិច្ចសហប្រតិបត្តការ មេគង្គ ឡានឆាងបានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោង ស្តីពី៖ការទូតក្នុងការគ្រប់គ្រងទឹកនៅអាងទន្លេមេគង្គ ដើម្បីឲ្យមានការប្រើប្រាស់អាងទន្លេជារួម និងសម្រេចបានភាពរុងរឿង នៅសណ្ឋាគារអប្សរាផាឡែសខេត្តសៀមរាបដោយមានសិក្ខាកាមចូលរួមចំនួន៤៤រូបជាប្រតិភូតំណាងប្រទេសទាំង៦ក្នុងអនុតំបន់មេគង្គ ឡានឆាង និងតំណាងក្រសួងអប់រំយុវជននិងកីឡា តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងផែនការព្រមទាំង តំណាងនិស្សិតមកពីសាកលវិទ្យាល័យចំនួន១២មកពីរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាបព្រមទាំងអង្គការដៃគូមួយចំនួនផងដែរ។ លោក ...