ប្រធានវិទ្យុជាតិខេត្តសុរិន្ទនៃប្រទេសថៃ សន្យាភ្ជាប់ការសន្ទនាផ្សាយផ្ទាល់រវាងវិទ្យុជាតិខេត្តសុរិន្ទនិងវិទ្យុFMជាតិនគរភ្នំខេត្តសៀមរាបនៃប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ
លោកស្រី SOM TIDAJAKRANG ប្រធានវិទ្យុជាតិខេត្តសុរិន្ទ និង ជាប្រធានក្រុមការងារវិទ្យុជាតិខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃឡងដ៍ បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការផ្សាយរួមគ្នារវាងវិទ្យុជាតិខេត្តសុរិន្ទ នៃប្រទេសថៃ និង វិទ្យុFMជាតិប្រាសាទតាមាន់ ខេត្តឧត្ដរមានជ័យ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ ដូច្នេះនៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៩នេះ លោកស្រីនឹងរៀបចំឲ្យដំណើរការផ្សាយផ្ទាល់ជាមួយគ្នារវាងវិទ្យុជាតិខេត្តសុរិន្ទ នៃប្រទេសថៃ និងវិទ្យុFMជាតិនគរភ្នំខេត្តសៀមរាប នៃប្រទេសកម្ពុជា ...