សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប
ពិធី «បិទមហាសន្និបាតលើកទី១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា» នៅខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរហើយនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធកម្ពុជា និងចូលរួមពី ឯកឧត្តម សួន សេរីរដ្ឋា ...