វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ត្រូវបានបិទបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការ
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នៅសណ្ឋាគារសុខាសៀមរាប កាលរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្នុងនាមប្រធាននៃវេទិកា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ APPF នៅលើទឹកដីអង្គរនេះ បានផ្តល់គោលគំនិត និងទស្សនៈវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះដើម្បីស្ថាបនារួមគ្នានូវតំបន់មួយមានសុខសន្តិភាព ស្ថិរភាព ...