Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យក្នុង​បរិយាកាស​មិត្តភាពសាមគ្គីភាពនិង​សហប្រតិបត្តិការ​

ដោយ Pothe Thun
17/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ នៅ​សណ្ឋាគារ​សុខា​សៀមរាប កាល​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​នាម​ប្រធាន​នៃ​វេទិកា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ APPF នៅលើ​ទឹកដី​អង្គរ​នេះ បាន​ផ្តល់​គោល​គំនិត និង​ទស្សនៈវិស័យ​វែងឆ្ងាយ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​គន្លឹះ​ដើម្បី​ស្ថាបនា​រួមគ្នា​នូវ​តំបន់​មួយ​មាន​សុខសន្តិភាព ស្ថិរភាព សុខដុមរមនា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ជា​សេចក្តីប្រាថ្នា​រួម​របស់​ប្រជាជាតិ ពិសេស​តាមរយៈ​នៃ​កិច្ចប្រជុំ​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ពិតជា​បាន​ដំណើរការ​ទៅ​យ៉ាង​មមាញឹក​ក្នុង​បរិយាកាស​មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេច​បាន​នូវ​សេចក្តីសម្រេច​សំខាន់ៗ ។​

​សម្តេច​ពញា​ចក្រី ហេង សំរិន មានប្រសាសន៍​ទៀត​ថា កិច្ចប្រជុំ​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ កិច្ចប្រជុំ​លើក​ទី​២៧ APPF បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​មូលបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ដោយ​បាន​ប្រជុំ​ពិភាក្សាគ្នា​លើ​វិស័យ​ចំនួន​៤ គឺ​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង វិស័យ​នយោបាយ និង​សន្តិសុខ ដែល​បាន​ចេញ​សេចក្តីសម្រេច​ចំនួន ១៤ ហើយ​អ្វី​ជា​លទ្ធផល​នៃ​សេចក្ដីសម្រេច​នានា ដែល​បាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​នេះ បាន​សំដៅ​ដល់​ការដោះស្រាយ​បញ្ហា​រួម​ក្នុង​តំបន់​ដែល​មាន​ដូចជា​ការកសាង​សន្តិភាព កសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេត ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​លើ​វិស័យ​ពាណិជ្ជកម្ម​សេរី និង​វិនិយោគ​ទូលំទូលាយ ជាដើម​។​

​សម្តេច​ពញា​ចក្រី ប្រធានរដ្ឋសភា​នៃ​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជា​ការពិត​ណាស់ សន្តិភាព និង​ស្ថិរភាព​ជា​បុរេល​ក្ខ​ខ័ណ្ឌដ៏​ចាំបាច់​សម្រាប់​ការកសា​ង និង​អភិវឌ្ឍ​សង្គមជាតិ ប៉ុន្តែ​បើ​ប្រទេស​មួយ​មាន​តែ​សន្តិភាព គ្មាន​ការអភិវឌ្ឍ​រីកចម្រើន ប្រទេស​នោះ​ក៏​មិន​អាច​រក្សា​សន្តិភាព​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​បានឡើយ ដូច្នេះ​យើង ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដោយ​ផ្អែក​លើ​គោលការណ៍​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ទទួលបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័​ន្ន និង​វិបុលភាព​។ ក្នុងន័យ​នេះ​ពាណិជ្ជកម្ម​សេរី និង​ការ​បើ​ចំហរ​ការវិនិយោគ​ទូលំទូលាយ គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​យើង ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាប​រដ្ឋសភាវេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធាន​សភា​ឌូ​ម៉ានៃ​សហព័ន្ធរុស្ស៊ីសរសើរ​ខ្លឹមសារ​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី APPFនៅ​កម្ពុជា​

អនុប្រធាន​សភា​ឌូ​ម៉ានៃ​សហព័ន្ធរុស្ស៊ីសរសើរ​ខ្លឹមសារ​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី APPFនៅ​កម្ពុជា​

អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​៣​បន្ទប់នៃ​សាលាបឋមសិក្សា​តា​ព័រក្នុងស្រុក​ជីក្រែងជា​អំណោយ​សប្បុរសធម៌​របស់មាតា​បង្កើតឯកឧត្តម​អភិបាលខេត្ត​កំពង់ចាមត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការកាល​ពី​ម្សិលមិញ​នេះ​

អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​៣​បន្ទប់នៃ​សាលាបឋមសិក្សា​តា​ព័រក្នុងស្រុក​ជីក្រែងជា​អំណោយ​សប្បុរសធម៌​របស់មាតា​បង្កើតឯកឧត្តម​អភិបាលខេត្ត​កំពង់ចាមត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការកាល​ពី​ម្សិលមិញ​នេះ​

គម្រោង​ប៉ាជឺរ៉ាផ្ដល់​លទ្ធភាព​ដល់​គ្រួសារ​នៅ​ទូទាំង​តំបន់​អង្គរទទួលបាន​បង្គន់​អនាម័យ​ជា​លក្ខណៈ​ឯកជន​

គម្រោង​ប៉ាជឺរ៉ាផ្ដល់​លទ្ធភាព​ដល់​គ្រួសារ​នៅ​ទូទាំង​តំបន់​អង្គរទទួលបាន​បង្គន់​អនាម័យ​ជា​លក្ខណៈ​ឯកជន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.