វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”
នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ សាកលវិទ្យាល័យស៍អ៊ីសថ៍អេយសៀ និងសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានសហការគ្នារៀបចំវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”ដោយមានការចូលរួមពីព្រះសង្ឃ និស្សិត លោកលោកស្រីតំណាងអង្គការ អាជីករ និងប្រជាពលរដ្ឋជាច្រើនរូប។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ មានប្រសាសន៍ថា ...