រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកវេទិកាវិនិយោគទេសចរណ៍កម្ពុជានៅខេត្តសៀមរាប ជាការលើកកម្ពស់បរិយាកាសវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាកាន់តែល្អ និងមានការទាក់ទាញ
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទីមួយនេះ ជាវេទិកានៃការជួបជុំគ្នារវាងវាគ្មិនជាតិ និងអន្តរជាតិសំខាន់ៗ មកពីស្ថានប័នរដ្ឋ ដៃគូអភិវឌ្ឍ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍អនុវត្តល្អៗក្នុងវិស័យវិនិយោគ ដើម្បីចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗ ដូចជា .១. និន្នាការនៃវិស័យទេសចរណ៍ក្នុងតំបន់ , ...