ក្រុមគ្រូពេទ្យចល័តបន្តចុះចាក់វ៉ាក់សំាងកូវីដ-១៩ ជូនកុមារតូចៗតាមសាលារៀន ក្នុងក្រុងសៀមរាប ខណៈពួកគាត់ដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំងដូសជំរុញ
លោក ពៅ វិសាល ប្រធានផ្នែកកម្មវិធីផ្ដល់ថ្នាំបង្ការ នៃការិយាល័យប្រតិបត្ដិស្រុកសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៣ ខែតុលានេះថា ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់កុមារនៅតាមសាលារៀននេះ ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់រហូតដល់ខែវិច្ឆិកា ព្រោះកុមារនៅតាមសាលារៀនបានធ្លាក់ចុះនៅទិន្នន័យនៃការទទួលវ៉ាក់សាំង ដូសជម្រុញ ទើបក្រុមគ្រូពេទ្យបានចាប់ផ្ដើមធ្វើយុទ្ធនការផ្ដល់វ៉ាក់សាំងដល់ពួកគាត់ ដើម្បីកុំឱ្យកុមារពិបាកធ្វើដំណើរទៅមណ្ដលសុខភាព ឬកន្លែងឆ្ងាយពីផ្ទះ ខណៈដែលសាលារៀនជាកន្លែងប្រមូលផ្ដុំសិស្សានុសិស្សដែលមានអាយុបីឆ្នាំឡើងទៅ។ ជាមួយគ្នានោះ ការផ្ដល់វ៉ាក់សាំងដូសជម្រុញនេះ មិនថាតែសិស្សានុសិស្សនៅសាលាមតេយ្យ សាលាបឋមសិក្សា ...