Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា 

ដោយ Pothe Thun
10/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា 
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍វាយកូនហ្គោល ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរចូលមកកម្ពុជា
ដែលរៀបចំដោយ រដ្ឋបាលខេត្ត សហការជាមួយក្រសួងទេសចរណ៍។ ការរៀបចំព្រឹត្តិការណ៍វាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ នៅលើទឹកដីសៀមរាប-អង្គរនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ដោយសម្តេច អញ្ជើញជាធិបតីបើកការប្រកួតកីឡានេះ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅភូកេត្រាខោនទ្រីក្លឹប(Phokeethra Country Club Angkor Golf Resort) ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ព្រមទាំងវត្តមាន ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ថ្នាក់ដឹកនាំ និងផ្នែកឯកជនពាក់ព័ន្ឋជាមួយវិស័យទេសចរណ៍សរុបប្រមាណជាជាង១២០នាក់បានចូលរួមប្រកួត។


ព្រឹត្តិការណ៍នេះមានរយ:ពេល ២ថ្ងៃ ពីថ្ងៃទី១០ និងទី១១ ខែធ្នូ ឆ្នាំ២០២១ ការប្រកួតបែងចែកជាពីរក្រុមមួយ ក្រុមប្រកួតនៅទីលានភូកេត្រាខោនទ្រីក្លឹប(Phokeethra Country Club Angkor Golf Resort) ស្ថិតក្នុងស្រុកពួក និងមួយក្រុមទៀតប្រកួតនៅទីលានអង្គរហ្គោលស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត មានប្រសាសន៍ថា៖ការរៀបចំព្រឹត្តិការណ៍ កីឡាវាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ នៅលើទឹកដីសៀមរាប-អង្គរ ធ្វើឡើងជាលើកដំបូងក្រោយពីយើងទាំងអស់គ្នា ត្រូវរងនូវផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ធ្វើឱ្យរាំងស្ទះលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ នៅខេត្តសៀមរាបនេះ។អ្នកទេសចរជាតិ និងអន្តរជាតិមានការថយចុះជាលំដាប់ សេដ្ឋកិច្ច នៃវិស័យនានាក្នុងខេត្តក៏ធ្លាក់ចុះ តែដោយទទួលបានការផ្តល់នូវអានុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងការខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តនេះ បានផ្តល់នូវវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ក្នុងខេត្តបានស្ទើរតែ១០០% បានបង្កឱ្យមានទំនុកចិត្ត និងឈានទៅបើកប្រទេសឡើងវិញ។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបញ្ជាក់ថា៖ ព្រឹត្តិការណ៍វាយកូនហ្គោលនេះ ជាឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាតំបន់ប្រាសាទជាថ្មីឡើងវិញ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានត្រៀមលក្ខណ: រួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ព្រមទាំងអ្នកវិនិយោគទាំងជិតឆ្ងាយ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏យើងត្រូវតែរៀនរស់តាមបែបគន្លងថ្មីជាមួយកូវីដ-១៩ ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់រាជរដ្ឋាភិបាលក៏ដូចជាសេចក្តីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ កីឡាវាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ថាជាសារដ៏មានសារ:សំខាន់មួយ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានដឹងថា ខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងៗទៀតនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាបានបើកដំណើរការឡើងវិញលើគ្រប់វិស័យ ហើយក៏បានត្រៀមលក្ខណ:សម្បត្តិគ្រប់យ៉ាង ក្នុងការ ទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានរាប់ទាំងអ្នកទេសចរទាំងឡាយដែលមានបំណងចូលមកធ្វើជំនួញក្តី ចូលមកបែបទេសចរណ៍ក្តី ដោយសារតែក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបានពង្រឹងការការពារសុវត្ថិភាពក៏ដូចជាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ទទួលបានលទ្ឋផលល្អ តាមរយ:ការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល។ សម្តេចពោជ័យសេនា ទៀ បាញ់ បន្តប្រសាសន៍ថា៖ ការរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឱ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

សូមជម្រាបថា៖ នៅក្នុងអំឡុងចាប់ពីថ្ងៃទី១០ ខែធ្នូនេះទៅដល់ដំណាច់ឆ្នាំ២០២១ ខេត្តសៀមរាប មានរៀបចំកម្មវិធីព្រឹត្តិការណ៍ជាច្រើន ដូចជា ព្រឹត្តិការណ៍មហោស្រពសិល្ប:អន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាបជាទីក្រុងប្បធម៌អាស៊ាន ពិធីរំឭកគុណអង្គរ ទិវារត់ម៉ារ៉ាតុង កម្មវិធិជិះកង់ និងកម្មវិធីសម្តែងសិល្ប:ផ្សេងៗទៀតផងដែរ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: Phokeethra Country Club Angkor Golf Resortកីឡា​វាយ​កូន​ហ្គោល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ពៅ ពិសិដ្ឋ ៖ សិស្សានុសិស្សត្រូវការកត្តា ៣យ៉ាង ដើម្បីជួយជំរុញឱ្យការសិក្សាទទួលបានជោគជ័យ

លោក ពៅ ពិសិដ្ឋ ៖ សិស្សានុសិស្សត្រូវការកត្តា ៣យ៉ាង ដើម្បីជួយជំរុញឱ្យការសិក្សាទទួលបានជោគជ័យ

ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !

ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.