Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

លោក ពៅ ពិសិដ្ឋ ៖ សិស្សានុសិស្សត្រូវការកត្តា ៣យ៉ាង ដើម្បីជួយជំរុញឱ្យការសិក្សាទទួលបានជោគជ័យ

ដោយ Pothe Thun
11/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិដល់សិស្សចំនួន ១៤៤នាក់ និងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមរបស់សាលាវេសហ្គេតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២០-២០២១ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងារអប់រំ លើកឡើថា៖ មានកត្តាបីយ៉ាង ប្រៀបដូចជាមុំត្រីកោណជួយឱ្យវិស័យអប់រំនៅគ្រប់កម្រិតទទួលបានជោគជ័យ ក្នុងនោះមាន ទី១ សិស្សានុសិស្សខ្លួនឯង ទី២ ការលើកទឹកចិត្តពីអាណាព្យាបាល និងទី៣ គឺសាលារៀន និងលោកគ្រូអ្នកគ្រូ។

លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សានាពេលអនាគត ជំហានដំបូង ក្មួយៗត្រូវខិតខំ រៀនសូត្រដោយខ្លួនឯងជាមុនសិន បន្ទាប់មកឳពុកម្តាយ ក្រុមគ្រួសារ ឬអាណាព្យាបាល ត្រូវជំរុញការលើកទឹកចិត្ត និងទំនុកបម្រុង សម្រាប់ការសិក្សារបស់ក្មួយៗ និងចុងក្រោយ សាលារៀន លោកគ្រូអ្នកគ្រូ ជាផ្នែកដ៏សំខាន់មួយ ក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាលដល់ក្មួយៗឱ្យទទួលបានចំណេះដឹងប្រកបដោយគុណវុឌ្ឍិ និងបានយល់ដឹងបន្ថែមពីស្ថានភាពសង្គម ទាំងសីលធម៌ អាកប្បកិរិយាមារយាទ និងការចេះសេពគប់មនុស្ស សម្រាប់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានលើកឡើងពី ផលប៉ះពាល់ជាសកលលើវិស័យសំខាន់ៗ ដោយសារវិបត្តិជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំមកនេះ ជាពិសេសវិស័យអប់រំនៅលើពិភពលោកនិយាយរួម និយាយដោយឡែកនៅកម្ពុជានិងខេត្តសៀមរាប បានបណ្តាលឱ្យសាលារៀនត្រូវផ្អាកដំណើរការនៅនឹងកន្លែងទាំងស្រុង ដោយជំនួសមកវិញនូវការសិក្សាពីចម្ងាយ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ទោះជាយ៉ាងណាក៏ដោយ លោក ពៅ ពិសិដ្ឋ ក៏បានសម្តែងនូវការអបអរសាទរផងដែរ ចំពោះការបើកប្រទេសពេញលេញឡើងវិញរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវកាលានុវត្តភាព សម្រាប់ការស្តារឡើងវិញលើគ្រប់វិស័យរបស់ជាតិ។ ជាមោទនភាពក្រៃលែង ដែលវិស័យអប់រំសិក្សាធិការជាតិ ត្រូវបានវិលត្រឡប់មកវិញក្នុងប្រក្រតីភាពថ្មី ក្រោមនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព SOP ហើយជាក្តីសង្ឃឹមជាថ្មីផងដែរ ដែលថ្នាលផលិតធនធានមនុស្ស បានងើបចេញពីវិបត្តិកូវីដ-១៩ និងបានបន្តបំពេញតួនាទីរបស់ខ្លួន ឆ្លើយតបតាមស្ថានភាពនៃការស្តារ-អភិវឌ្ឍន៍របស់ប្រទេសជាតិ។

តាមរយៈការណែនាំ ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តសៀមរាបគ្រប់គ្រងបានទាំងស្រុង ដោយអត្រាឆ្លងជំងឺកូវីដ-១៩ បានធ្លាក់មកនៅក្នុងកម្រិតទាបជាបន្តបន្ទាប់គិតមកដល់ពេលនេះ ជាមួយគ្នានោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ គិតចាប់ពីកុមារអាយុ៥ឆ្នាំឡើងលើ សរុបបានជាង៩០ភាគរយហើយនៅទូទាំងខេត្ត។

គួរជម្រាបថា តាមរបាយការណ៍របស់សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប បានបញ្ជាក់ថា ឆ្នាំសិក្សាកន្លងមកនេះ ក្រោមផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ សាលាបានរៀបចំផ្តល់ការសិក្សាអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា។ ជាលទ្ធផលសម្រាប់សិស្សបឋមសិក្សាបានប្រឡងជាប់លើសពី៩៥ភាគរយ សិស្សកម្រិតមធ្យមសិក្សាប្រឡងជាប់លើសពី៩៨ភាគរយ ដោយឡែកសិស្សដែលបានប្រឡងជាប់ថ្នាក់មធ្យមសិក្សាបឋមភូមិមាន៩៨ភាគរយ ក្នុងនោះសិស្សទទួលបាននិទ្ទេសល្អចំនួន១១នាក់ និទ្ទេសល្អបង្គួរចំនួន១៩ នាក់។ ដើម្បីផ្ដល់កម្លាំងចិត្តជូនដល់ប្អូនៗ នៅឆ្នាំសិក្សាបន្ទាប់នេះ គណៈគ្រប់គ្រងសាលាបានសម្រេចប្រគល់អាហារូបករណ៍៥០ភាគរយ សម្រាប់សិស្សដែលមាននិទ្ទេសល្អ និង៤៥ភាគរយសំរាប់និទ្ទេសល្អបង្គួរ៕

អត្ថបទ ៖ លោក យូ វង្ស និងលោក ងិន គឹមឡេង
រូបភាព ៖ លោក ទ្រា ពន្លឺ
កែសម្រួលដោយ ៖ សេង ផល្លី

Tags: លោក ពៅ ពិសិដ្ឋ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !

ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.