Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !

ដោយ Pothe Thun
12/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, សាសនា និង មនុស្សធម៌
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងធម្មការ និងសាសនា សហការគាំទ្រដោយអង្គការយូនីសេហ្វបានរៀបចំពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ធនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងព្រះវត្តមាននិមន្តជាអធិបតី ព្រះពិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស រួមជាមួយព្រះថេរានុត្ថេរៈ ជាសិក្ខាកាមប្រមាណជា៦០អង្គ។

ព្រះពិជ័យរង្សី បណ្ឌិត ឡាច លាង ក្នុងនាមសាលាអនុគណក្រុងមានសង្ឃដិកា បង្ហាញការគាំទ្រ និងចាត់ទុកការចូលរួមរបស់ព្រះសង្ឃក្នុងការជួយអប់រំដល់ប្រជាពុទ្ឋបរិស័ទក្នុងសង្គមជាបញ្ហាសំខាន់ ព្រោះថាព្រះសង្ឃជាស្រែបុណ្យរបស់អ្នកគោរព និងជឿកាន់ព្រះពុទ្ឋសាសនា អាចជួយពន្យល់អប់រំដល់ញាតិញោមបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯកឧត្តម បណ្ឌិត សេង សុមុនី បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដល់ព្រះតេជគុណគ្រប់ព្រះអង្គដែលជាសិក្ខាកាម សូមជួយបន្តការអប់រំផ្សព្វផ្សាយដល់ប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត ទាំងក្រៅ និងក្នុងវត្ត ឱ្យបានជាប្រចាំ។ ពាក់ព័ន្ឋទៅនឹងអំពើហិង្សាក្នុងគ្រួសារមិនមែនកើតឡើង តែនៅតាមមូលដ្ឋានសហគមន៍នោះទេ សូម្បីតែក្នុងវត្តខ្លះ ក៏កើតមានដែរ ហេតុនេះមានតែព្រះអង្គ គ្រប់អង្គ រួមសហការគ្នាប្តូរពីគោលការណ៍អប់រំ និងដាក់ទណ្ឌកម្មតាមបែបបុរាណដោយការប្រើរំពាត់ ជំនួសវិញដោយការអប់រំដាក់ទណ្ឌកម្មជាពាក្យសំដី ទណ្ឌកម្មយកផលចំណេញ តាមរយ:ឱ្យបោសសំរាម សំអាតបរិស្ថាន ឱ្យជំរះស្មៅ ដងទឹក ស្រោចផ្កាឬដំណាំក្នុងវត្តជាដើម។ឯកឧត្តម បន្តថា៖ អង្គការយូនីសេហ្វផ្នែកអប់រំលើស្ត្រី និងកុមារ បានកោតសរសើរ ចំពោះជោគជ័យរបស់កម្ពុជា ជាពិសេសការអប់រំតាមរយ:ព្រះពុទ្ឋសាសនា ដែលបានខិតខំអប់រំ ណែនាំដល់ពុទ្ឋបរិស័ទដែលគាត់យល់មិនច្បាស់ពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ដែលបង្កទៅជាបញ្ហាដល់គ្រួសារ និងសង្គមទាំងមូលផងដែរ ក៏មានកត្តាជោគជ័យនេះអាចកើតឡើងបានដោយសារតែយើងមានច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ។ អង្គការនេះ បានស្រាវជ្រាវរកឃើញថា ព្រះសង្ឃខ្មែរប្រែឥរិយាបទពីការប្រើទណ្ឌកម្មក្តៅ( វាយដំ ) មកជាការអប់រំ បែបត្រជាក់ទទួលបានលទ្ឋផល៧៥% បើប្រៀបធៀបជាមួយបណ្តាប្រទេសកាន់ពុទ្ឋសាសនាក្នុងពិភពលោក។ ហេតុនេះ ដើម្បីឱ្យកាន់តែទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ឋភាពបន្ថែមទៀត សូមព្រះថេរានុត្ថេរា ជាសិក្ខាកាមបន្តចុះជួយអប់រំតាជីដូនជី ប្រជាពលរដ្ឋតាមវត្តអារាម តាមមូលដ្ឋាន និងសហគមន៍នានា លើឥរិយាបទទាំង៤ ព្រោះថាព្រះសង្ឃជាអ្នកទ្រទ្រង់នូវទង់ព្រះអរហន្តជានិមិត្តរូប នៃអំពើល្អ ជាស្រែបុណ្យនិ ងជាទីពឹងរបស់ប្រជាពុទ្ឋបរិស័ទ ដើម្បីរួមគ្នាបញ្ចៀសឱ្យបានជាអតិបរមា លើអំពើហិង្សាបុគ្គល និងសហគមន៍ឈានទៅទទួលបានសន្តិភាពបុគ្គល សន្តិភាពគ្រួសារ សន្តិភាពភូមិឃុំ សន្តិភាពសហគមន៍ និងសន្តិភាពជាសកល ដោយគ្មានអំពើហិង្សា តាមរយ:ការចូលរួមអប់រំផ្សព្វផ្សាយទៅតាមគោលការណ៍ព្រះពុទ្ឋសាសនា ពិភពលោកមានសន្តិភាព គឺផ្តើមចេញពីសន្តិភាពបុគ្គល៕

អត្ថបទ និងរូបភាព: លោកយូ វង្ស

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

18/11/2025
ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

18/11/2025

កែសម្រួលដោយ លីវ សុខុន!!!

Tags: ​ក្រសួង​ធម្មការ និង​សាសនាព្រះចៅអធិការវត្តទេពពោធិវង្សព្រះធម្មធរគណខេត្តព្រះពិជ័យរង្សី បណ្ឌិត ឡាច លាងព្រះអនុគណក្រុងសៀមរាបឯកឧត្តម បណ្ឌិត សេង សុមុនី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

ឯកឧត្តម ទៀ សីហា ដឹកនាំគណ:ប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២

ឯកឧត្តម ទៀ សីហា ដឹកនាំគណ:ប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.