ថ្ងៃរសៀលម្សិលមិញសកលវិទ្យាល័យមេគង្គកម្ពុជាសៀមរាបបើកការប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ វគ្គទី៩
អ្នកស្រី អូនី ហ៊ីហ្វឺម៉ី គ្រូបង្រៀនភាសាជប៉ុន នៃសមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត បានមានប្រសាសន៍ថា នៅកម្ពុជា បើនិយាយពីកន្លែងរៀនភាសាជប៉ុនមាននៅតែសៀមរាបនិងរាជធានីភ្នំពេញ ហើយនៅរាជធានីភ្នំពេញ កម្មវិធីប្រឡងមានច្រើនបែបយ៉ាង និងមានភាពប្រកួតប្រជែងយ៉ាងសម្បូរបែប ដូចជាកម្មវិធីសំណួរចម្លើយ កម្មវិធីចំរៀងជាដើម ប៉ុន្តែនៅខេត្តសៀមរាបមានការលំបាក ប្រសិនបើចង់ប្រឡងទាល់តែទៅភ្នំពេញ ដូច្នេះដោយសារបញ្ហាបែបនេះទើបសម្រេចឱ្យមានការប្រឡងនៅខេត្តសៀមរាប ដើម្បីឱ្យអ្នកកំពុងរៀនភាសាជប៉ុនមានការប្រឡងប្រកួតប្រជែងក្រោមការឧបត្ថម្ភគាំទ្រពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ។ អ្នកស្រី អូនី ...