អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ នៅក្នុងឃុំរើល ស្រុកពួក
កាលពីថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ម្សិលមិញនេះ លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្ទះចំនួន៩ខ្នង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនៅភូមិសំបួរ ឃុំរើល ស្រុកពួក ដែលជាគម្រោងរបស់អង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាល អភិបាលរងស្រុកពួក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ...