លោកត្រាំអះអាងថាចិនកំពុងចង់ចរចាគ្នាឡើងវិញ ជុំវិញសង្គ្រាមពាណិជ្ជកម្ម
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះថា ប្រទេសចិន បានទាក់ទងមន្ត្រីពាណិជ្ជកម្មអាមេរិកមួយរូប កាលពីយប់មិញ ដើម្បីជជែកគ្នាថាពួកគេចង់ វិលត្រឡប់មករកតុចរចាវិញ ហើយលោក ដូណាល់ ត្រាំ បានស្វាគមន៍ចំពោះព័ត៌មាននេះថា ជាការវិវត្តភាពវិជ្ជមានមួយសម្រាប់ពិភពលោក ។ ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូល ...