ក្នុងឆ្នាំ២០១៨មន្ត្រីអាជ្ញាធរជាតិអប្សរាជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរក្នុងរមណីដ្ឋានអង្គរ ជាង២០០ករណី
ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា មន្ត្រីរបស់ខ្លួនបាន ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានគ្រោះថ្នាក់អំឡុងពេលទស្សនាក្នុងតំបន់ប្រាសាទសរុបចំនួន២០៥ករណី ក្នុងនោះក៏មានបានរកឃើញ និងប្រគល់ វត្ថុសម្ភារៈដែលភ្ញៀវទេសចរបានជ្រុះ និងភ្លេចដល់ម្ចាស់ដើមវិញ ចំនួន ២៤៥ករណី។ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ផ្ដល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងពេលចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ មន្ត្រីរបស់អាជ្ញាធរជាតិអប្សរា មិនមែនមានកាតព្វកិច្ចត្រឹមតែថែរក្សាសណ្ដាប់ធ្នាប់ ការពារថែរក្សា ...