មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាព ពីសាខាកាកបាទក្រហមខេត្ត
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ មន្ត្រីជាច្រើនរូប នៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាពសហគមន៍ ពីសាខាកាកបាទក្រហមខេត្ត ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះខ្លួនឯង និងមនុស្សជុំវិញខ្លួន ដែលរងគ្រោះថ្នាក់ដោយចៃដន្យ ដូចជាខ្យល់គរ គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗជាដើម។ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា ...


