Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

ដោយ Pothe Thun
03/11/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។ បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។ កូនខ្មែរជំនាន់នេះ បានចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។

អ្នកស្រីបន្ដថា រូបគាត់ជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀត ដែលចេះជំនាញផ្សំធាតុលាយបាយអ សម្រាប់ជួសជុលប្រាសាទដែលធ្វើពីឥដ្ឋនេះ ដែលជំនាញគឺចេះពីជីតារបស់គាត់ និងបានបណ្តុះបណ្តាលពីអាជ្ញាធរជាតិអប្សរាផងដែរ។ អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងការលាយបាយអតាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀនជំនាញនេះទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។ សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបាន បច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម។

យោងតាមឯកសារស្រាវជ្រាវមួយបានបង្ហាញថា កំបោរជាវត្ថុមានសាច់ផូរផង់មានពណ៌សកើតឡើងពីថ្មម្យ៉ាងដែលដុតសុស ឬអំពីសំបកលៀស គ្រំជាដើម ឬហៅថាកំបោរលៀស។ ចំណែកបាយអជាចំណុះធាតុពីរយ៉ាងគឺកំបោរ និងខ្សាច់លាយនឹងសម្រាប់បូកជាមួយសំណង់ធ្វើអំពីឥដ្ឋ ថ្មភក់ ឬថ្មបាយក្រៀម ដើម្បីឱ្យផ្ទៃរលោងគឺបំពេញនូវស្នាមប្រះ បន្សាបរមុខតំណឥដ្ឋមុខលាបខ្មុកម្រ័ក្សជាដើម ដែលជនជាតិខ្មែរចូលចិត្តហៅថាកំបោរបាយអ។ មនុស្សចាប់ផ្តើមប្រើប្រាស់កំបោរបាយអ នៅសតវត្សទី១ នៃគ្រិស្តសករាជ ដោយជនជាតិក្លឹង្គបានធ្វើពាណិជ្ជកម្មតាមសមុទ្រ មកកាន់តំបន់ភូមិភាគអាស៊ីក្នុងសម័យគន្ធារ (Gandhara)នៅប្រទេសឥណ្ឌា។ លទ្ធផលកំណាយតំបន់បាថេក្នុងដែនដីអាណាចក្រនគរភ្នំ បានរកឃើញព្រះកេស (ក្បាល )ព្រះពុទ្ធបដិមាមួយអង្គដែលឆ្លាក់តាមរចនាបថគន្ធារ។ ដូច្នេះអាចសន្និដ្ឋានបានថា កំបោរបាយអមាននៅដែនដីអាណាចក្រខ្មែរយើងរួចហើយ សិល្បៈករបង្កើតតាមរូបមន្តដោយពឹងផ្អែកជាមូលដ្ឋានលើរូបធាតុដើមដែលមានវត្តមាននៅក្នុងស្រុក៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: កំបោរបាយអរជួសជុលប្រាសាទអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ថ្លែងថា ក្រសួងព័ត៌មាន នឹងចូលរួមសហការជានិច្ចជាមួយគណៈកម្មការ ADMM ដើម្បីធានាការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ខាងមុខនេះឱ្យប្រព្រឹត្តទៅបានល្អជាប្រក្រតី និងទទួលបានជោគជ័យ

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ថ្លែងថា ក្រសួងព័ត៌មាន នឹងចូលរួមសហការជានិច្ចជាមួយគណៈកម្មការ ADMM ដើម្បីធានាការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ខាងមុខនេះឱ្យប្រព្រឹត្តទៅបានល្អជាប្រក្រតី និងទទួលបានជោគជ័យ

តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រុមហ៊ុន អចលនទ្រព្យ LSCG REAL ESTATE ចង់ជួយដល់និសិ្សតកម្ពុជា ខាងផ្នែកអាស៊ីទិក តាមរយ:ការផ្តល់ជាអាហារូបករណ៏ បានទៅសិក្សានៅក្រៅប្រទេស

តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រុមហ៊ុន អចលនទ្រព្យ LSCG REAL ESTATE ចង់ជួយដល់និសិ្សតកម្ពុជា ខាងផ្នែកអាស៊ីទិក តាមរយ:ការផ្តល់ជាអាហារូបករណ៏ បានទៅសិក្សានៅក្រៅប្រទេស

អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ

អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.