សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ទៅកាន់តុលាការខេត្ត
ជនសង្ស័យចំនួន០៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសុំណុំរឿងបញ្ចូនខ្លួនទៅសាលាដំបូងសៀមរាប កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ជនសង្ស័យទាំង៤នាក់នោះ មាន៖ ១- ពិន សំណាង ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ...