អាជ្ញាធរជាតិអប្សរានិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងព្រលែងសត្វទោចម្កុដមួយគូទៀត
សត្វទោចម្កុដ១គូ ដែលជាគូចុងក្រោយ នាំយកពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ត្រូវបានយកមកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចម្កុដគូចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិក្នុងតំបន់អង្គរធំនៅឆាប់ៗខាងមុខ ជាមួយគ្នានេះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ(Leopard Cat)ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។ សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេ ហើយគ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា ...