Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សត្វទោចម្កុដមួយគូរទៀត ត្រូវបានយកទៅដោះលែងអោយមានសេរីភាពនៅក្នុងព្រៃតំបន់អង្គរ ក្រោយពីចិញ្ចឹមក្នុងទ្រុងអស់មួយឆ្នាំកន្លះ 

ដោយ Pothe Thun
02/07/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ព្រលែងសត្វទោចម្កុដមួយគូរទៀត អោយមានសេសរីភាព និងរស់បង្កាត់ពូជនៅក្នុងព្រៃតំបន់រមណីយដ្ឋានអង្គរ ក្រោយពីដាក់ចិញ្ចឹមមើលថែក្នុងទ្រុងអស់រយ:ពេល១ឆ្នាំកន្លះ ទៅក្នុងព្រៃឈើប្រាសាទអង្គរធំ ។

នាយកអង្គការសម្ព័នមិត្តសង្គ្រោះសត្វព្រៃ លោក និក ម៉ាក មានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលអង្គការមួយនេះ បានយកសត្វទោចម្កុដមកចិញ្ចឹមអោមានភាពស៊ាំ ហើយដោះលែងវិញនៅក្នុងព្រៃអង្គរ។ លើកទី១នៅប្រាសាទតានៃ ដែលសត្វទោចម្កុដនេះបង្កើតកូនបាន៣ក្បាល, លើកទី២ នៅខ្លោងទ្វារខ្មោច បង្កើតកូនបាន២ក្បាល និងលើកទី៣នេះនៅខ្លោងទ្វារ តាកាវ។ លោកបន្តថា សត្វទោចម្កុដទាំងនេះ យកមកពីភ្នំតាម៉ៅ នៃខេត្តតាកែវ បន្ទាប់ពីរឹបអូស ពីក្រុមជួញដូរសត្វព្រៃ ដោយសហការជាមួយកម្លាំងសមត្ថកិច្ច។ គិតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០នេះ សត្វទោចម្កុដ នៅក្នុងព្រៃអង្គរ មានចំនួន ១១ក្បាល។ លោកបានអោយដឹងទៀតថា មូលហេតុដែលនាំយកសត្វទោចម្កុដមកព្រលែងអោយរស់នៅ និងបង្កាត់ពូជក្នុងព្រៃអង្គរ ពីព្រោះព្រៃនេះមានដើមឈើចម្រុះ មានផ្លែផ្កាជាចំណី អមដោយការថែរក្សាការពារ ដែលអាចអោយសត្វខាងលើរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងបាន ។ លោកបញ្ជាក់ទៀតថា ក្រៅពីសត្វទោចម្កុដ អង្គការមួយនេះ ក៏ធ្លាប់បានព្រលែងសត្វព្រៃផ្សេងទៀតមួយចំនួនដូចជា ឈ្លូស ភេ ស្វាព្រាម។ល។ ហើយក៏គ្រោងយកសត្វស្លាប និងសត្វផ្សេៗទៀត មកព្រលែងទៀតផងដែរ។

ចំណែកលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានព្រៃឈើ នៃអជ្ញាធរជាតិអប្សរា ក៏បានអោយដឹងដែរថា សត្វទោចម្កុដទាំងនេះ គឺបានយកមកចិញ្ចឹមនៅក្នុងព្រៃអង្គររយ:ពេល១ឆ្នាំកន្លះមកហើយ មុនពេលព្រលែង ដើម្បីអោយមានភាពស៊ាំ។ ការធ្វើបែបនេះគឺអោយសត្វបានស្គាល់ព្រៃ និងបានតាមដានអំពីសុខភាពពួកគេផង។ លោកបន្តថា សត្វទោចម្កុដខុសពីសត្វផ្សេងទៀត ដោយសត្វប្រភេទនេះពួកវារស់នៅក្រោមមែកឈើ ត្បិតពួកវាដើរដោយដៃច្រើនជាងជើង ប៉ុន្តែមិនដូចសត្វផ្សេងៗរស់នៅលើមែកឈើឡើយ។ សត្វទោចម្កុដក្រោយបង្កើតកូនបានធំបន្តិច កូនទាំងនោះក៏ចាកចេញពីមេទៅស្វែងរកគូរដោយខ្លួនឯង ដោយមិនអាចស្នេហាឬបង្កើតកូននៅក្នុងគ្រួសារតែមួយដូចសត្វផ្សេងនោះឡើយ។ ពួកវាមានអាយុចាប់ពី៦ឆ្នាំ ទើបចេះបង្កាត់កូនបន្តពូជ។ការដែល អង្គការខាងលើ សម្រេចយកសត្វមកព្រលែងក្នុងព្រៃអង្គរ ព្រោះយល់ថា ទីនេះមានព្រៃឈើចម្រុះមានសក្តានុពល និងមានការការពារបានល្អ និងមានសុវត្ថិភាព៕

អត្ថបទ និងរូបភាព: លោក បូ សាវី
កែសម្រួលដោយ៖ លីវ សុខុន

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ព្រៃតំបន់អង្គរសត្វទោចម្កុដ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប៖ម្ចាស់យានយន្តគ្រប់ប្រភេទ អាចមកផ្ទេរកម្មសិទ្ធិដោយរកម្ចាស់ដើមមិនឃើញរហូតដល់ខែកញ្ញានេះ

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប៖ម្ចាស់យានយន្តគ្រប់ប្រភេទ អាចមកផ្ទេរកម្មសិទ្ធិដោយរកម្ចាស់ដើមមិនឃើញរហូតដល់ខែកញ្ញានេះ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ពីថ្នាក់ដឹកនាំសាសនាក្នុងខេត្តចំនួន៣ រួមនិងសប្បុរសជន ដើម្បី អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ពីថ្នាក់ដឹកនាំសាសនាក្នុងខេត្តចំនួន៣ រួមនិងសប្បុរសជន ដើម្បី អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

ការចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិ នៅតែមានតម្រូវការខ្ពស់លើទីផ្សារ ទោះអំឡុងវិបត្តិជំងឺកូវីដ១៩

ការចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិ នៅតែមានតម្រូវការខ្ពស់លើទីផ្សារ ទោះអំឡុងវិបត្តិជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.